ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធកម្ពុជា បញ្ជូនគ្រូជំនួយ២រូប កីឡាករ១រូប ចូលរួមការបោះជំរុំ ហ្វឹកហាត់នៅថៃ

177

 

​ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងមក សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនគ្រូជំនួយ២រូប កីឡាករ១រូប ទៅចូលរួមការបោះជំរុំហ្វឹកហាត់ នៅទីក្រុងបាងកក ប្រទេសថៃ “ Training Camp MAG Coaches Bangkok”។

វគ្គនេះ មានរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១០ មិថុនា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធបានបានបញ្ជូន គ្រូជំនួយ២រូប កីឡាករ១រូប ដែលមានលោក វាស សារិទ្ធិ លោក សោ សុផេង ជាគ្រូជំនួយ និងកីឡាករ អៀ សៀវមីញដើម្បីចូលរួម“ Training Camp MAG Coaches Bangkok”។

បញ្ហាសំខាន់ដែលសហព័ន្ធ បញ្ជូនទៅចូលរួមបែបនេះ ព្រោះព្រឹត្តិការណ៍ផ្តល់អត្ថប្រយោជន៍សំខាន់ ដល់គ្រូបង្វឹក និងអត្តពលិកតែម្តង ដោយសារមានប្រទេសជាច្រើន នៅក្នុងតំបន់ចូលរួម។ រយៈពេលមួយសប្តាហ៍ សម្រាប់ហ្វឹកហាត់មានសារសំខាន់ៗ ជាច្រើនដូចជា ការផ្តល់បទពិសោធន៍គ្នា រវាងប្រទេសទំាង១០ចូលរួម នូវលក្ខណៈបច្ចេកទេស និងបទពិសោធន៍ជាមួយគ្នា ក្នុងនោះ សហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ ក៏បានបញ្ជូនមន្ត្រីជំនាញការ ជាគ្រូឧទ្ទេស ក្នុងការបទពិសោធន៍ ដល់សិក្ខាកាម។

​លោកអគ្គលេខាធិការ បានបន្តថា ការបោះជំរុំនេះ គ្រូយើងទទួលបានបទពិសោធន៍ល្អៗ គឺបទពិសោធន៍ដែលគេផ្ដល់ឲ្យ វាស្របទៅតាមជំនាញ កម្រិតសមត្ថភាពដែល កីឡាករ-កីឡាការិនី អាចធ្វើបាន និងធ្វើឲ្យយើង ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីជំរុញឲ្យកីឡាករ-កីឡាការិនី វ័យក្មេង ឈានដល់កម្រិត “កម្រិតអន្តរជាតិ”៕

 

អត្ថបទដែលជាប់ទាក់ទង