ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

42

 

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើកសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញ ត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ចង់យកមន្ទីរពេទ្យកាល់ម៉ែត ជាមូលដ្ឋានបង្អែកថ្នាក់ជាតិ ដោយមិនចាំបាច់ ឲ្យពលរដ្ឋខ្មែរ ទៅរកសេវាសុខាភិបាល នៅក្រៅប្រទេស ។

 

សម្តេចតេជោ ហ៊ុន សែន  បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋខ្មែរ មិនចាំបាច់ទៅរកការដូរសេវាគ្រឿង ក្នុងដូចជាក្រលៀន ថ្លើមនៅក្រៅទេសទេ ព្រោះមន្ទីរពេទ្យកងទ័ព ក៏មានសេវាដូរគ្រឿងក្នុងដែរ ។

សម្តេចបន្តថា ” សូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយ បារម្មណ៍ ក្នុងការវះកាត់ និងប្ដូរគ្រឿងក្នុង ព្រោះនៅកម្ពុជា យើងក៏អាចវះកាត់ និងផ្លាស់ប្ដូរគ្រឿងក្នុងបានដែរ គឺនៅមន្ទីពេទ្យកងទ័ព” ៕

 

អត្ថបទដែលជាប់ទាក់ទង