ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា លើជនរងគ្រោះម្នាក់

53

 

ខេត្តត្បូងឃ្មុំ: ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២ ០១៩ វេលាម៉ោង៧ និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូច​ឆ្មា​រ សហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនីក​ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ និងករណី ហិង្សាដោយចេតនាលើជនរងគ្រោះម្នាក់។

ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះនីម ហុងខេង ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ជាកម្មករលក់ប្រេងស្នាក់នៅភូមិជំ នីក ឃុំជំនីក។ ជនសង្ស័យ បាន​ប្រើហិង្សាដោយចេតនាដែលបានប្រព្រឹត្តលើជនរងគ្រោះ​ឈ្មោះ​​មឿន ដែន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាកម្មករលក់​ប្រេង នៅភូមិស្វាយដំណាក់ ឃុំជំនីកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើដងផ្លូវកន្លែងវេ​រ​ប្រា​ក់ (វីង) ស្ថិតនៅភូមិអំពិលឃុំប៉ឹស​២​ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួន មកអធិការដ្ឋាននគរបាលស្រុកក្រូ​ច​ឆ្មារ និងកសាងសំណុំរឿង​ ​បញ្ជូនទៅសាលាដំបូងខេ​ត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង