ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាសឿងមែន ខឹងម្ដាយស្ដីបន្ទោស កូនប្រុសគិតខ្លីលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សចាស់ យប់មិញ

65

 

ភ្នំពេញ​៖ យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូឌុប​ម្ដាយ គ្រាន់តែ​ម្ដាយ​ស្ដីបន្ទោស​ឲ្យ​មួយ​ម៉ាត់​ពីរ​ម៉ាត់ បែរជា​ឈប់​ម៉ូតូ​ពាក់កណ្ដាល​ស្ពាន​ព្រះមុនីវង្ស​ចាស់ រួច​លោតទឹក​សម្លាប់ខ្លួន​លិច​ចូលក្នុង​ទន្លេ​បាត់​សូន្យឈឹង បន្សល់ទុក​ម្ដាយ​ឈរ​ស្រែកឆោឡោ​ដល់​អ្នកដំណើរ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ជិត៨យប់ ថ្ងៃ​ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នេះស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍នោះនិយាយថា មុនពេល​កើតហេតុ គេ​សង្កេតឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​កូន​ទា​មួយគ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CT 2532 ឌុប​​ម្ដាយ ធ្វើដំណើរ​ឡើង​ស្ពាន​ព្រះមុនីវង្ស ទិសដៅ​ពី​កើត​ឡើងទៅ​លិច ។ ខណៈពេល​ចុះ​ពី​ស្ពាន បាន​បន្តិច ក៏​ឃើញ​ជនរងគ្រោះ ឈប់​ម៉ូតូ​អែប​ខាងស្ដាំ​ដៃ ឈ្លោះ​គ្នា​ជាមួយ​ម្តាយ ស្រែក​ខ្លាំងៗ និង​ដោះ​មួកសុវត្ថិភាពពាក់​លើ​ម៉ូតូ រួច​ស្ទុះ​ឡើងលើ​បង្កាន់ដៃស្ពាន លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន លិច​ក្នុង​ទន្លេ​បាត់​សូន្យឈឹង​តែម្ដង​។ ​
​យ៉ាងណាមិញ បើតាម​សម្ដី​ស្ត្រី​ជា​ម្ដាយ​របស់​ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​យ៉ាងខ្លី​ថា កូន​របស់គាត់​សម្រេច​លោតទឹក​សម្លាប់ខ្លួន​បែបនេះ គឺ​គាត់​បាន​ស្ដីបន្ទោស​ឲ្យ​កូន ដោយ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នោះទេ ហើយ​កូន​ក៏​ជិះ​ម៉ូតូឌុប​គាត់​ចេញមក មិន​នឹកស្មានថា កូន​គិត​ខ្លី មក​លោតទឹក​សម្លាប់ខ្លួន បែបនេះ​សោះឡើយ​។​
​ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ម្តាយ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់ ​ដើម្បី​សួរនាំ​៕

អត្ថបទដែលជាប់ទាក់ទង