ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​កម្មវិធី​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​កម្ពុជា

58

 

ភ្នំពេញ៖ ​រាជ​រដ្ឋាភិបាល​ និង​អង្គការ​មូល​និធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) បានបើក​កិច្ច​ប្រជុំ​ ដើម្បី​ពិនិត្យ​ប្រចាំ​ឆ្នាំ ​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​កម្មវិធី​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស ឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-equivalent 2019-2023) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia នៅថ្ងៃទី២៤ខែធ្នូនេះថា កិច្ច​ប្រជុំ​នេះ ​ដឹកនាំ​រួម​គ្នា​ដោយលោក រ៉ិត វុទ្ធី អគ្គ​លេខា​ធិការ​រង គ.ជ.នា/ក.អ.ក និង​លោក Daniel Alemu តំណាង​ស្តីទី​នៃ​មូល​និធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកស្រី អ៊ឺង កន្ថាផាវី រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី។ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​តំណាង​ជាន់​ខ្ពស់ និង​មន្រ្តី​ជំនាញ​តាម​បណ្តា​ក្រសួង/ស្ថាប័ន រាជរដ្ឋាភិបាល ទីប្រឹក្សា មន្រ្តី​ជំនាញ​របស់ UNFPA ប្រចាំ​កម្ពុជា ផងដែរ ។ គោល​ដៅ​ចម្បង​នៃ​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​កម្មវិធី​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​ក្នុង​ឆ្នាំ ២០១៩ និង​កំណត់​អាទិភាព​សម្រាប់​ឆ្នាំ ២០២០។

គួររំលឹកផងដែរ ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ របស់ UNFPA ត្រូវបានផ្តល់សុពលភាព និងដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយបានកំណត់នូវOutcome ចំនួន ៣ ដូចជា ៖ ១. ការបន្តពូជ និងសុខភាពសាធារណៈ ២. ការអប់រំក្មេងជំទង់ និងយុវជន ៣. ការធ្វើប្រជាសាស្ត្រ និងបញ្ហាអន្តរវិស័យ (យេនឌ័រ) ។ ហិរញ្ញប្បទានសរុបចំនួន ១៣ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានចំនួន ៨,៣ លានដុល្លារ (៦៤% នៃតម្រូវការថវិកាសរុប) ជាហិរញ្ញប្បទានផ្ទាល់ (RegularResources) និង ៤,៧ លានដុល្លារ ជាហិរញ្ញប្បទានដែលនឹងត្រូវកៀរគរបន្ថែម ត្រូវបានគ្រោងវិភាជន៍សម្រាប់រយៈពេល ៥ ឆ្នាំ ។

ចំពោះការអនុវត្តផែនការសកម្មភាព កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ នៅក្នុងឆ្នាំ២០១៩
នេះសរុបជារួមបានបង្ហាញឱ្យឃើញថា ការអនុវត្តរបស់ក្រសួងទទួល​អនុវត្តតម្រោងដូចជា ក្រសួងសុខាភិបាល
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ និងក្រសួងកិច្ចការនារី សម្រេចបាននូវលទ្ធផលដែលបានគ្រោង
ទុកតាមផែនការដែលបានដាក់ចេញ និងបានកំណត់ទិសដៅសម្រាប់ឆ្នាំ២០២០ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង