ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុង បុករះរថយន្ត២គ្រឿង បណ្តាលឲ្យរងការខូចខាតតែសំណាងល្អមិនបង្ករឱ្យមនុស្សណាម្នាក់រងរបួស

59

 

ភ្នំពេញ រថយន្តក្រុងដឹកអ្នកដំណើរបើកគេចម៉ូតូជ្រុលទៅបុករថយន្តដឹកទឹកកកចតនៅចិញ្ចើមផ្លូវហើយរថយន្តដឹកទឹកកកឱ្យទៅមុខនិងរថយន្ត lexus RX330 មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនបង្ករឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥ នាទីព្រឹកថ្ងៃទី ២៥ខែ ធ្នូ ឆ្នាំ ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ ២នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុងដឹកអ្នកដំណើរបើកតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុស្រាប់តែបានរេចង្កូតជ្រុលទៅបុករថយន្តដឹកទឹកកក ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2L-4507 ដែលជាប់នៅចិញ្ចើមផ្លូវ តែបញ្ច្រាស់ទិស ហើយយន្តដឹកទឹកកករុញទៅផ្ទុប់ជាមួយនឹងរថយន្ត RX330 ដែលចតនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតទ្វាខាងក្រោយផ្នែកចំហៀងខាងស្ដាំ ហើយរថយន្តឡិចស៊ីឱ្យ RX330 គាបជាប់នឹងបង្គោលភ្លើង តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។ហើយយោងតាមប្រជាពលរដ្ឋស្នើសុំអ្នកបើកបររថយន្តក្រុងសូមកុំបើកបរបរលើផ្លូវជាតិលេខ២បន្ថយល្បឿនខ្លះផងដោយសារទីតាំងនេះមានប្រជាពលរដ្ឋនិងកូនចេញពីសាលារៀនច្រើនខ្លាំង ។

បើតាមសំដីអ្នកបើករថយន្តក្រុងដឹកអ្នកដំណើរគាត់បានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគឺមានម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខបានវ៉ាគាត់ហើយគាត់ក៏បានគេចពីម៉ូតូនោះកូរ៉េចង្កូតជ្រុលទៅបុករថយន្តដឹកទឹកកកតែម្ដងទៅ

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានសហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មានជ័យចុះទៅវាស់វែងនិងយករថយន្តប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង