ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាងផ្លូវរៀងខ្លួន ! រថយន្ត២គ្រឿង បុកគ្នាលើស្ពានកោះកុង

145

កោះកុង ÷ មានករណីគ្រថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តតាកូម៉ា និង រថយន្តដឹកដី បង្កអោយមានការកកស្ទះចរាចរណ៍ជិត១ម៉ោង នៅលើស្ពានកោះកុង នៅវេលាម៉ោង១និង៣៥នាទីរសៀល នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ។

បើតាមការលើកឡើងពីពលរដ្ឋដែលបាន ឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខភ្នំពេញ 2AZ .9133 បើកវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅលើស្ពានកោះកុង ដោយមិនបានខ្វល់ខ្វាយពីគំនូរហាមវ៉ាជែង នៅលើស្ពាននោះទេ ស្រាប់តែជ្រុលចង្កូតទៅបុកនិងរថយន្តដឹកដីម៉ាកUD គ្មានស្លាកលេខ បណ្តាលអោយរថយន្តទាំង២ រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ។

ដោយឡែកសមត្ថកិច្ចចរាចរណ៍ក្រុងខេមរភូមិន្ទ បានអោយដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយឈ្មោះ មុត កុសល្យ បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏ស្រាប់តែបែកកង់រថយន្តមុខខាងឆ្វេង បណ្តាលអោយរេចង្កូតបុករថយន្តដឹកដី ដែលបើកបរបញ្រ្ចាសទិសគ្នាតែម្តង ។

ចំពោះ លោក ញ៉ែម ភៀស ជនរងគ្រោះ ដែលជាម្ចាស់រថយន្តដឹកដី ចង្កូតស្តាំ ម៉ាកUD គ្មានស្លាកលេខ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងដែរថា លោកមិនចង់វែងឆ្ងាយទេ បើប្រសិនជនបង្កទទួលស្គាល់កំហុស និងចង់យកទៅយានយន្តជួលជុលរថយន្តសងវិញ ។

ចំណែក លោក ជុន គា អធិការរង ទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងខេមរភូមិន្ទ បានលើកឡើងថាបើទោះជាភាគីទាំង២ បានឯកភាពសម្របសម្រួល ដើម្បីជួសជុលរថយន្តក្រៅផ្លូវការក៏ដោយ ក៏លោកត្រូវតែយករថយន្តទាំង២គ្រឿងនេះ ទៅអធិការដ្ឋានកសាងសំណុំរឿងតាមច្បាប់ជាមុនសិន ៕

អត្ថបទដែលជាប់ទាក់ទង