ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់សំ​ណង់​កម្ព​ស់​៦ជាន់ ត្រូវតុលាការចេញដីកាឃុំខ្លួនហើយ

52


​កែប ៖ ម្ចាស់សំណង់អគារកម្ពស់​៦​ជាន់ ២នាក់ប្តីប្រពន្ធ ដែលបានបាក់ស្រុត​ ​បណ្តាលឲ្យមានកម្មករ​ស្លា​ប់ និងរងរ​បួ​សជា​ច្រើន ត្ត្រូវបានតុលាការខេត្តកែបឃុំខ្លួន​ហើ​យ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត​កែ​ប បានឲ្យដឹង​ថា ការឃាត់ខ្លួនម្ចាស់សំណង់អ​គា​រខា​ង​លើ ដោយអនុវត្ត​តា​ម​បទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ និង​មានកា​រស​ម្រ​មសម្រួលដោយព្រះរាជអាជ្ញា នៃ​​សាលាដំ​បូងខេ​ត្តកែ​ប។

លោកស្នងការខេត្តមា​ន​ប្រសា​សន៍ប​ន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូ​មិ​១​ សង្កាត់៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្នម្ចាស់សំណង់៦ជាន់​ ដែលបា​ក់ស្រុ​តខាងលើ ត្រូវបានស្នង​ការ​ដ្ឋានន​គរ​បាលខេ​ត្ត​កែប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម​នី​តិ​វិធី​ ហើយតុលាការបានចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន។

រដ្ឋបាលខេត្តកែបបានឲ្យដឹងថា ​​ជន​រង​គ្រោះ នៃអគារបាក់រលំសរុបចំនួន៥៩នាក់ ក្នុងនោះបាត់បង់ជីវិតមានចំនួន៣៦នាក់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភថវិកាភ្លា​ម​ៗដ​ល់ជន​រងគ្រោះ និងអ្នករងរបួស នៅក្នុ​ង​ករ​ណីបាក់​រ​លំអ​គារ នៅខេត្តកែប ដោយសពជនរងគ្រោះ​ម្នា​ក់​ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លាន​រៀ​ល សម្រាប់ពិធីបុណ្យស​ព​ និងអ្នករងរ​បួ​សម្នា​ក់ៗ ទទួលបានថវិកា​១​ម៉ឺន​ដុល្លា​រ៕

អត្ថបទដែលជាប់ទាក់ទង