ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញ របស់អ.ស.ប ​ អំពាវនាវឲ្យអាជ្ញាធរ​កម្ពុជា ធានានូវយុត្តិធម៌សម្រាប់លោក ​កឹម សុខា ដែលការកាត់ទោសពីបទក្ប​ត់ជាតិ

47

 

ភ្នំពេញ៖ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ បានចេញសារលើផេកហ្វេសប៊ុក Special Rapporteur Cambodia ថា “ថ្ងៃនេះ ខ្ញុំចូលរួមជាមួយអ្នកជំនា​ញ​ឯក​រាជ្យរបស់ អ.ស.ប ពីររូបទៀត​ ក្នុងការអំពាវនាវឲ្យអាជ្ញាធរ​កម្ពុជា ធានានូវយុត្តិធម៌សម្រាប់លោក ​កឹម សុខា ដែលការកាត់ទោសពីបទក្ប​ត់ជាតិ របស់លោក បានចាប់ផ្តើម នៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ​”។

លោកស្រីរ៉ូណា ស្មីត បានបន្ថែមទៀតថា “យើងសូមអំពាវនាវ​ម្ត​ងទៀត ឱ្យដកចេញ​ជា​បន្ទាន់ នូវលក្ខខណ្ឌ​ធានានៅ​ក្រៅឃុំ​ ដែលមានការរិតត្បិ​ត ផ្តល់សិទ្ធិនយោបាយរ​ប​ស់លោក​ឡើងវិញ និង ធានាសិទ្ធិរបស់លោ​ក ក្នុងការទទួលបានសំណង​ ​និងជួសជុលការខូចខាតផ្សេ​ង​ទៀត”។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានពេ​ញលេញ ដែលត្រូវបានចូលរួមដោយអ្នករា​យ​ការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និង អ្នករាយការណ៍ពិសេសស្តីពី​ឯករា​ជ្យភាពរបស់ចៅក្រម និងមេធា​វី ផងដែរ។

ចំណែកលោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរនៅថ្ងៃទី១៨មករានេះផងដែរថា លោក កឹម សុខា នឹង​រួច​ផុត​ពី​បទចោទ​ បើ​រក​ឃើញភស្តុ​តាង​មាន​​វិ​មតិ​សង្ស័យ​!។

លោក កង រិទ្ធគីរី មេធាវី​ម្នាក់ដែលធ្លាប់ធ្វើ​ការងារនៅសា​លាក្តីខ្មែរក្រហ​មបានកត់សំគា​ល់ថា ចំណោទបញ្ហានៅ​ក្នុងរឿងក្ដី​របស់លោក កឹម សុខា គឺវិមតិ​សង្ស័យនៃភស្តុ​តាង។ បើតាម​លោកមេធាវី ប្រសិន​បើជាភាគីណា​មួយរកឃើញថា ភស្តុតាង​ពិតជា​មានវិមតិសង្ស័​យមែននោះ ភាគីនោះ​នឹងនាំអោយ​លោក កឹម សុខា រួចខ្លួន ត្បិតរដ្ឋធ​ម្មនុញ្ញកម្ពុ​ជាបានចែងថា វិមតិសង្ស័​យបានជា​ប្រយោជន៏ដ​ល់ជនជាប់ចោទ។ តែ​បើភាគីដើមបណ្ដឹង និងក្រុមព្រះ​រាជអាជ្ញា រកឃើញថា ភស្តុតាង​មិនមានវិមតិសង្ស័យ​នោះទេ នោះ​លោក កឹម សុខា ពិតជាជាប់​ទោសដដែល​។

ចំណែក​លោក សុខ សំអឿន ប្រធានក្រុ​មមេធាវីនៃ​ក្រុមអ្នកច្បា​ប់ អម រិន្ទ បានលើក​ឡើងស្រ​ដៀងគ្នានេះដែរថា កាលបើ​មានធាតុផ្សំណា​មួយនៅមានកា​រសង្ស័យថា មិនទាន់ត្រូ​វបានបំពេញ នោះ​តុលាកា​រត្រូវតែកាត់ឲ្យ​ជនជាប់ចោ​ទរួចខ្លួន។ បើលោ​កមេធាវី បើភស្តុ​តាងណាដែ​លមានការស​ង្ស័យតែបន្តិច​ក៏ដោយ ក៏ចាត់ទុកថា មិនពិត​នោះដែរ​។

លោកបានបន្ថែមថា បើតាមអ្ន​កច្បាប់រូបនេះ ដើម្បីដោះ​ស្រាយភាពប្រ​ទាញប្រទ​ង់គ្នានេះ តាមល​ក្ខណៈបច្ចេ​កទេសគេត្រូ​វធ្វើកោសល្យវិច័​យទៅលើ​ខ្សែអាត់ថត​សម្លេងនោះ ថាតើ​វាមានកាត់​តឬទេ? ប៉ុន្តែសំ​ណួរនៅ​ត្រង់ថា តើស្ថាបន័ណាជា​អ្នកធ្វើកោស​ល្យវិច័យលើភស្តុ​តាងនេះ? បើរដ្ឋាភិបា​លជាអ្នកប្ដឹង និងជាអ្ន​កគាំទ្រលើ​ភស្តុតាងនោះ​?៕

អត្ថបទដែលជាប់ទាក់ទង