ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្តិភាព

60

 

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី០៥ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ជប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន
អញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីបានជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិន ចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើង ដែលកំពុងរស់នៅ និងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិនផងដែរ។

ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង