ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ បានឈ្នះពីការចោទប្រកាន់ ដកលោកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក

63

 

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកំពុងសប្បាយរីករាយក្រោយឈ្នះការចោទប្រកាន់ដកលោកចេញពីតំណែងនោះ បានគ្រវីបដាមួយ និង បង្ហាញទំព័រទីមួយក្នុងកាសែតនានាដែលប្រកាសថា លោករួចខ្លួនពីការចោទប្រកាន់ នៅពេលលោកវាយប្រហារដោយពាក្យសម្តីប្រឆាំងនឹងក្រុមអ្នករិះគន់លោក ។

បន្ទាប់ពីបានបង្ហាញសារព័ត៌មាននៅក្នុងពិធីអធិដ្ឋានពេលព្រឹក (National Prayer Breakfast) នៅថ្ងៃទី០៦ ខែកុម្ភៈ លោក ត្រាំ នៅតែនិយាយទទូចថា លោកមិនបានធ្វើអ្វីខុសទេ ហើយថា យើងពិបាកចិត្តដូចចុះនរក ដោយអយុត្តិធម៌ ។ លោក ត្រាំ បន្ថែមថា ប្រទេសអាមេរិកបានត្រូវដាក់ឱ្យមានបទពិសោធន៍ដ៏អាក្រក់មួយ ដោយក្រុមមនុស្សខ្លះ ដែលមិនទៀងត្រង់ និង ពុករលួយខ្លាំងណាស់ ។ លោកសង្កត់ធ្ងន់ថា ពួកគេបានធ្វើអ្វីៗទាំងអស់ដើម្បីបំផ្លាញយើង ហើយការធ្វើដូច្នេះ ពួកគេបានធ្វើឱ្យមានផលមិនល្អដល់ប្រទេសជាតិយើង… ពួកគេដឹងថា អ្វីដែលពួកគេធ្វើ គឺមិនត្រឹមត្រូវទេ ក៏ប៉ុន្តែពួកគេបានទុកខ្លួនគេជាអាទិភាព មុនប្រទេសដ៏អស្ចារ្យរបស់យើង ។

ទន្ទឹមគ្នា លោក ត្រាំ បានសរសើរអ្នកនយោបាយ និង មេដឹកនាំបក្សសាធារណរដ្ឋ ដែលសឹងតែគ្រប់គ្នាបានគាំទ្រលោក ដោយបានច្រានចោលការចោទប្រកាន់ដើម្បីដកតំណែងលោក ដោយលោកបាននិយាយថា ពួកគេមានគតិបណ្ឌិត ចិត្តអត់ធ្មត់ និងកម្លាំង ដើម្បីធ្វើអ្វីដែលមនុស្សគ្រប់គ្នាដឹងថា ជាភាពត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង