ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់លេងល្បែងស៊ីសងស្ទួចប្រេងក្រឡា

67

 

ភ្នំពេញ ៖ កម្លាំងខណ្ឌ-ប៉ុស្តិ៍ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩:១៥នាទី បានបង្រ្កាបជាក់ស្តែង ករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់(ស្ទួចប្រេងក្រឡា) ត្រង់ចំណុចផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនមានរាយនាមដូចខាងក្រោម ៖
១-ឈ្មោះ ឯល ម៉ារីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ផ្លែឈើ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវរថភ្លើងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មេស៊ីសង)។
២-ឈ្មោះ ពិន រី ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង)។
៣-ឈ្មោះ ម៉ូ ស៊ីថា ភេទស្រី ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង)។
៤-ឈ្មោះ ជឿន ភារិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួន មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង)។
វត្ថុតាងដកហូត រួមមានៈ
១-ធុងជ័រពណ៌ខៀវលាយក្រហមចំនួន ០១
២-កញ្រ្ចែងពណ៌ក្រហមចំនួន ០១
៣-កំរាលលេខសម្រាប់ចាក់ប្រេងក្រឡាចនួន ០១
៤-ប្រអប់ប្រេងក្រឡាមួយចំនួន
៥-ប្រាក់ចំនួន ២៥០០០០(ម្ភៃប្រាំម៉ឺន)រៀល។

បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទួលសង្កែទី១ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង