ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ២នាក់

88

 

ខេត្តបាត់ដំបង :កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងព្រហ្មទណ្ធ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម នៃអធិការដ្ឋាននគរស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ពីរករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
១-ឈ្មោះ ម៉ក់ រដ្ឋា ហៅស្វិត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ (ជាមុខសញ្ញាចាស់ធ្លាប់ធ្វើការអប់រំម្តងហើយ)។
-វត្ថុតាងដកហូតបានរួមមាន -ថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ទម្ងន់ ៨,៩១ក្រាម -ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ករណីទី០២ធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិអូរខ្ចាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ូ ច័ន្ទ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងក្រុមទី១៧ ភូមិអូរខ្ចាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជាមួយនឹងវត្ថុតាងរួមមាន!
-ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ទម្ងន់ ១,៨៨ក្រាម ,ទូរស័ព្ទដៃចំនួន០១គ្រឿង ,រួមនិងសម្ភារះសម្រាប់វេចខ្ចប់ថ្នាំញៀនលក់មួយចំនួនទៀត។

លោក សំ ប៊ុនហេង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនៅរសៀលថ្ងៃទី១៧នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង