ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ទូចតម្លើងគ្រោងដែក តួស្ពានថ្មើរជើងផ្សារដើមគរនៅយប់ថ្ងៃទី១៩ខែកុម្ភៈ

56

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាស្ពានថ្មើរជើងផ្សារដើមគរលទ្ឋផលសម្រេចបាន៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ខែមិនាខាងមុខ

ការដ្ឋាននឹងត្រូវស្ទូចតម្លើងគ្រោងដែកតួស្ពាននៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០វេលាយប់ចាប់ពីម៉ោង២០:០០ដល់ម៉ោង:០០ព្រឹក។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរប្រសព្វរវាងមហាវិថីម៉ៅសេទុងនិងផ្លូវលេខ៣៣៦ក្នុងខណ្ឌទួលគោកដោយសេចក្តីអនុគ្រោះ។

ក្នុងឱកាសនោះ មានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធា​រ​ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកប្រធានក្រុមហ៊ុន បានចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​​សា​ធា​​រ​ណការ និងដឹកជញ្ជូនរាជធានី​ភ្នំ​ពេញ​ បានឱ្យដឹងថា ការសង់សង់ស្ពានអាកា​ស​​​​ថ្មើ​​រ​ជើ​ង​​​​ផ្សា​រ​​​ដើ​​មគរ ដែលមានបណ្ដោយប្រវែង​​២​​៧​​ម៉ែ​ត្រ និងទទឹងប្រវែង៣​ម៉ែ​​ត្រ​ គិតមកដល់ពេលនេះល​ទ្ធ​ផ​​ល​​សម្រេ​​ច​បាន​ ៨៥% ។

លោក សាំ ពិសិដ្ឋ បន្ថែមថា ដើម្បីសុវត្ថិភាព និង​បង្ការ​ក្រែង​​​មាន​​គ្រោះថ្នា​ក់ ដល់អ្នកដំណើរជា​យ​​ថា​ហេ​​តុ ការ​ដ្ឋានបា​ន​បិ​​ទ​ច​រា​​ចរណ៍ ឆ្លងកាត់មួយរយៈកាលពី​យ​​​ប់​មិញ នៅស្តុបផ្សារដើម​គ​​ ប្រសព្វរវាង​ម​ហា​​វិ​ថីម៉ៅសេ​ទុ​ង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួល​គោ​​ក​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរា​ជ​ធានី​ភ្នំពេ​ញ បានថ្លែងថា មន្ទីរសាធារណការនិងដឹក​ជ​ញ្ជូនរា​ជធា​នីភ្នំ​ពេ​ញ ដែលជាសេនាធិការរបស់រ​ដ្ឋ​បាលរា​ជធា​នីភ្នំ​ពេញ បាននិងកំពុងលើកដែកផ្លូវ​ថ្មើ​រជើ​ង ឆ្លងកាត់ផ្លូវក្បែរផ្សា​រ​ដើម​គ​ ដើម្បីរៀបចំជាសមិទ្ធផលការ​ងា​ររ​បស់​យើង ដែលយើងខិតខំធ្វើ​នា​ពេល​កន្ល​ងមក និងធ្វើយ៉ាងម៉េចឲ្យបាន​លឿ​ន​ និងបញ្ចប់ការស្ថាបនាផ្លូ​វ​អាកា​សថ្មើរ​ជើ​ងនេះ ឲ្យមុនថ្ងៃទី៨ខែមី​នា​ ​៕

អត្ថបទដែលជាប់ទាក់ទង