ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ត្រូវ បានសមត្ថកិច្ចប៉ុស្តិ៍នគរបាល កោះធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

135

 

ភ្នំពេញ កម្លាំងនគរបាលខណ្ឌច្បាអំពៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលកោះចុះល្បាតក្នុងភូមិសាស្រ្តបានប្រទះឃើញបុរសជាជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់ក៏បានធ្វើការឃាត់ខ្លួនយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលក្បាលកោះ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅខ្ទមចាស់ ផ្លូវលំ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះម៉ៅវិបុលអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោក លោក ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងខណ្ឌច្បារអំពៅបានអោយដឹងថា នៅមុនពេលកើតហេតុកម្លាំងទទួលផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្បាលកោះ បានចុះល្បាតក្នុងភូមិសាស្រ្តដើម្បីបង្ក្រាបបទល្មើសកុំឲ្យកើតមានឡើងមានស្រាប់តែមកដល់ចំណុចកើតហេតុក៏ឃើញខ្ទមចាស់មួយដែលសង់ទុកចោលក៏បានចូលទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើការរំលែកគ្រឿងញៀនទើបសមត្ថកិច្ចបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ។

សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀន១៣ កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង