ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរ​សវ័យជាង៦០ឆ្នាំម្នា​ក់ ​ចូល​ម៉ា​ស្សាបានមួយសន្ទុះ ប្រកាច់​ស្លាប់​

61

 


សៀមរាប: នគរបាលមូលដ្ឋាន បានរាយការណ៍ថា បុ​រសម្នា​ក់ចូល​ម៉ា​ស្សា​ ស្រាប់តែប្រកាច់ស្លាប់ក្នុ​ង​ប​ន្ទប់​ម៉ាស្សា​ នៅវេលា​ម៉ោង​ ៩ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្រុង ខេត្តសៀ​ម​រាប។

ប្រភពដដែល បានបន្តថា ជន​រ​ង​​គ្រោះ​ឈ្មោះ​ ទ្រី ឆេងអាយុ ៦៥ឆ្នាំ រស់នៅភូមិទឹក​លិ​ច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ត​សៀមរា​ប​។
បន្ទាប់ពី​កើត​ហេ​តុ ស​ម​ត្ថកិច្ចជំនាញ និងលោកគ្រូពេ​ទ្យ ចុះដល់ទីតាំងត្រួត​ពិ​និត្យធ្វើកោសល្យលើសព ហើយបញ្ជាក់ពីមូលហេតុថា ជន​រ​ងគ្រោះ​ស្លា​ប់​ ជំងឺគាំងបេះ​ដូង​ មិនពាក់ព័ន្ធករ​ណី​បទ​ល្មើសព្រ​ហ្ម​ទ​ណ្ឌ​នោះទេ ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង