ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យក​សណ្ឋាគារ​ផ្កាយ​៥ Great Duke ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ និង​ព្យាបាល ជំងឺ​កូ​វីដ​១៩

48

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ពី​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ដោយបាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ Great Duke ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ៖ នៅក្នុង​សភាព​ការ​បច្ចុប្បន្ន ដែល​មានការ​រាតត្បាត ជាស​កល​នៃ​កូ​វីដ​១៩ ប៉ុន្តែ​ក្នុង​ពេលនេះ កម្ពុជា​មិនទាន់​មានការ​រាតត្បាត ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ​។ ករណី​ទាំងអស់​សុទ្ធ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​ដោយមាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

ដើម្បី​បញ្ចៀស​នូវ​ការចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ រាជរដ្ឋាភិបាល បាន​ឲ្យ​ក្រសួងសុខាភិបាល សហការ​ជាមួយ​កងកម្លាំង​សុខាភិបាល នៃ​កងយោធពល​ខេមរភូមិន្ទ របស់​ក្រសួងការពារជាតិ និង​កងក​ម្លាំ​សុខាភិបាល នៃ​នគរបាលជាតិ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួមសហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕​

អត្ថបទដែលជាប់ទាក់ទង