ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តដឹកអាល់កុលលឿន ក្នុងស្ថានភាពងងុយដេក បុកបង្គោលភ្លើងផ្ទុះឆេះស្លាប់តៃកុងម្នាក់

66

កំពង់ធំ៖ សមត្ថកិច្ចខេត្តកំពង់ធំប្រកាសរកសាច់ញាតិសពករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តដឹកអាល់កុលបុកបង្គោលភ្លើងផ្ទុះឆេះស្លាប់ម្នាក់ដែលកើតហេតុនៅព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២០វេលាម៉ោង២៣និង៤៥នាទីលើផ្លូវជាតិលេខ៦គីឡូម៉ែត្រលេខ១០៧/១០៨ចំណុចភូមិរំចេក ឃុំទ្រៀលស្រុកតាំងគោកខេត្តកំពង់ធំ

ស្នងការនគរបាលខេត្តកំពង់ធំបានរាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងរថយន្តម៉ាកសុីណាដឹក(ទឹកអាល់កុល) ក្នុងទិសដៅត្បូងមកជេីងបានរ៉េចង្កូត  ធ្លាក់ផ្លូវមកបុករះបង្គោលភ្លេីងរបងមុខផ្ទះខាងស្តាំដៃបណ្តាលឲ្យឆេះរថយន្តនិងស្លាប់អ្នកបើកបររថយន្ត

នៅនឹងកន្លែងកេីតហេតុ។

កិច្ចប្រតិបត្តិការកម្លាំងចូលរួមអន្តរាគមន៍ចំនួន១៩នាក់

ប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន០៥បំពង់

រថយន្តទឹកអគ្គីភ័យមកពីអធិការរដ្ឋានស្រុកបារាយណ៍

០១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០១រថយន្ត

ស្មេីនឹង០៤ម៉ែត្រគូបទើបរលត់ទាំងស្រុងមិនបណ្តាល

ឲ្យឆេះរាលដាលខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុ

ពីអ្នកបេីកបររថយន្តមានល្បឿនលឿនស្ថិតក្នុង

ស្ថានភាពងងុយដេក

អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណនិងរថយន្តម៉ាក

សុីណាពណ៌ពាក់ផ្លាកលេខភ្នំពេញ2BA-4837

ឆេះអស់ទាំងស្រុង។

ករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ

សាកសពយកមកតម្កល់ទុកនៅក្នុងវត្តដា

ស្ថិតក្នុងឃុំទ្រៀលនិងវត្ថុតាងរថយន្ត០១គ្រឿង

រក្សាទុកនៅកន្លែងកេីតហេតុ៕

អត្ថបទដែលជាប់ទាក់ទង