ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីប្រើប្រាស់ អាវុធខុសច្បាប់

60

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី២៧ខែមិនានេះថាដោយស្តីពី: ករណីរក្សាទុកដើម្បីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននិងអាវុធខុសច្បាប់។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២០ នេះនៅចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះភន ភារម្យហៅ អ៊ុំ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ
ចំពោះវត្ថុតាងចាប់យករួមមាន÷
១-ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់
២-សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
៣-កាំភ្លើងខ្យល់កែឆ្នៃ០១ដើម
៤-ស្នរមុខបួន០១ដើម
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានបន្តទៀតថានៅថ្ងៃខែឆ្នាំខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋថា.សកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុដូចខាងលើ កំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបានចុះដល់ចំណុចកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងរួចយកមកសួរនាំនៅប៉ុស្តិ៍។
ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា.ថ្នាំញៀន០១កញ្ចប់ខាងលើគឺជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅសង្កាត់ព្រែកឯងខ័ណច្បារអំពៅរាជធានីភ្នំពេញក្នុងមួយកញ្ចប់តំលៃ២មុឺនរៀលដើម្បីយកមកប្រើប្រាស់ខណះកំពង់រៀបចំប្រើប្រាស់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំ រួចកំលាំងសមត្តកិច្ចក៏នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង