ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារសមាគមន៍ អតីតយុទ្ធជនស្រុកកៀនស្វាយចុះចែកអំណោយជូនក្រុមគ្រួសារសមាជិកស.អ.កចំនួន១០គ្រួសារ

108

 

​កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី២៨ខែមិនានេះថាក្រុមការងារនៃសមាគមន៍ អតីតយុទ្ធជនស្រុកកៀនស្វាយដែលដឹកនាំការងារនេះដោយរូបខ្ញុំព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង ជាប្រធាន ស.អ.ក ស្រុកកៀនស្វាយបានដឹកនាំក្រុមការងារចម្រុះចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនដល់ដៃបងប្អូនប្រជាជនដែលជាសមាជិកស.អ.ក ចំនួន១០គ្រួសារដែលរស់នៅដាច់ដោយឡែកពីគ្នាក្នុងឃុំចំនួន៥របស់ស្រុកកៀនស្វាយដែលប្រព្រឹត្តអស់រយះពេលពេញមួយថ្ងៃគឺចាប់តាំងពីព្រឹករហូតដល់ល្ងាចនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះអំណោយរបស់ ស អ ក ស្រុកកៀនស្វាយចែកជូនសមាជិក ស.អ.ក ចំនួន០៥ ឃុំដោយមានចំនួន១០គ្រួសារ នោះរួមមាន៖
១/ឈ្មោះគឹម លក្ខ័ណា ភេទ​ស្រីអាយុ៥៤ឆ្នាំមានទីលំនៅ នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ពលី)
២/ឈ្មោះមឿន សារ៉េត ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ពិការ)
៣/ឈ្មោះហ៊ូរ ចាន់ឌឿន ភេទប្រុសមានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនដ្វាយ ខេត្តកណ្ដាល។
៤/ឈ្មោះអ៊ូ យ៉ាត ភេទប្រុស មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខរត្តកណ្ដាល។
៥/ឈ្មោសេង សារ៉ាន់ ភេទប្រុស មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៦/ឈ្មោះជេត អុីម ភេទស្រី មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៧/ឈ្មោអឹម មន្នោ ភេទប្រុស មានទីលំនៅភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៨/ឈ្មោះគុណ រ៉ា ភេទប្រុស មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៩/ឈ្មោះចេង សុខ ភេទប្រុស មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី១០/ឈ្មោះកែវ នី ភេទប្រុស មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដែលក្នុងមួយគ្រួសារៗទទួលបាន ÷អង្ករចំនួន០២បេ​ ស្មេីនឹង៥០គីឡូក្រាម,មី០១​ កេះ,ទឹកផ្លែឈើ ០១កេះ,ទឹកត្រី០១​យួរ,ទឹកស៊ីអុីវ ០១យួរ,ត្រីខ ០១យួរ
និងថវិការមួយចំនួនផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានមានមតិលើកឡើងខណៈពេលចុះសាកសួរសុខទុក្ខប្រជាជនសមាជិក ស.អ.ក នៅតាមខ្នងផ្ទះនិមួយៗនិងផ្ដល់អំណោយនាឱកាសនោះថាថ្វីត្បិតអំណោយផ្ដល់ជូនបងប្អូននៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែនេះគឺជាការគិតគូរដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារនៃសមាគមន៍ អតីតយុទ្ធជនស្រុកកៀនស្វាយដែលជានិច្ចកាលតែងតែចុះមកសាកសួរសុខទុក្ខនិងនាំយកអំណោយមកចែកជូនដល់លំនៅស្ថានដោយមិនទុកអោយបងប្អូនរស់នៅក្នុងភាពឯកោឡើយពោលគឺផ្ដល់ភាពកក់ក្ដៅជានិច្ចដូចនេះសូមបងប្អូនកុំអស់សង្ឃឹមឡើយ៕

អត្ថបទដែលជាប់ទាក់ទង