ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះឆ្នោតអាណត្តិទី៦ មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១២០០នាក់ ចូលរួមយកព័ត៌មាន

119


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១២០០នាក់ ត្រូវបានទទួលស្គាល់ដោយ ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១២០០នាក់ (ស្រី១៦៣នាក់) មកពី១៦១អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានការអនុញ្ញាតដោយគ.ជ.ប អាចយកព័ត៌មានក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគោរពច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត។ នេះបើយោងតាមប្រការ ៣៥៨ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦៕

 

 

អត្ថបទដែលជាប់ទាក់ទង