ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញប្រគល់ ក្រម៉ានិងសាប៊ូ ជិត២០០០ក្រម៉ានិងដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី

127
ភ្នំពេញ៖ អំណោយជាក្រម៉ានិងសាប៊ូ ជិត២០០០ក្រម៉ានិងដុំត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ប្រគល់ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ដើម្បីឱ្យបងប្អូន បានប្រើប្រាស់ក្នុងការដុសលាងសំអាតអនាម័យខ្លួនប្រាណ ខណៈពេលដែលពួកគេបាននឹងកំពុងបំពេញការងារជាមួយនឹងសំរាមរាល់ថ្ងៃនោះ។
   ពីធីប្រគល់នេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី៣១ មិនាឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង ហើយអំណោយដែលប្រគល់ជូននេះ មានក្រម៉ាចំនួន១៧០០ក្រម៉ានិងសាប៊ូ
ដុំចំនួន១៧០០ដុំ ។
   កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីរាល់ថ្ងៃនេះបានបំពេញការងារយ៉ាងសកម្ម មិនថាយប់ឬថ្ងៃឡើយ
ក្នុងការប្រមូលនិងដឹកសំរាមចេញពីរាជធានីភ្នំពេញ ។មានន័យថា បងប្អូនគឺជាអ្នកជួយជ្រោមជ្រែងធ្វើអោយរាជធានីភ្នំពេញមានសោភណ្ឌភាពនិងបរិស្ថានល្អ ។
   លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំអោយបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីទាំងអស់ត្រូវសំអាតខ្លួនប្រាណជាប្រចាំ ដោយការធ្វើអនាម័យខ្លួនប្រាណរស់ថ្ងៃ ការរស់នៅស្អាត ធ្វើអោយយើងមានសុខភាពល្អនិងជៀសផុតពីជម្ងឺផ្សេងៗបាន៕
អត្ថបទដែលជាប់ទាក់ទង