ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការនគរបាលជាតិដាក់បទបញ្ជា អោយកងកម្លាំងតាមដានដេីម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាបញ្ជៀសការរីករាលដាលជំងឺកូវីដ១៩​ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

45

  1. ភ្នំពេញ៖ នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បានដាក់ចេញ បទបញ្ជាឲ្យកម្លាំងក្រោមឱវាទតាមដាន​ និងធ្វេីការទប់ស្កាត់ចំពោះការប្រមូកផ្តុំគ្នាជួបជុំរៀបចំកម្មវិធីកំសាន្តបែបប្រពៃណី​ និងការជួបជុំកំសាន្តសប្បាយតាមទីសាធារណះ ដេីម្បីការរីករាលដាលជំងឺកូវីដ១៩​ ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននឹងកំពុងប្រឈមនាពេលនេះ។
    ក្នុងសេចក្តីណែនាំចុះថ្ងៃទី០​៣​ មេសា ឆ្នាំ២០២០នេះ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ បានណែនាំឲ្យកងកម្លាំងសហការជាមួហអាជ្ញាធរមូលដ្ឋានក្តាប់អោយបាន ពីវត្តមាន​ និងស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសដេីម្បីបន្តអប់រំ​ និងបង្កាការរីករាលដាលជំងឺកូវីដ១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
    ជាមួយគ្នានេះត្រូវបង្កេីនកិច្ចសហការជាមួយអាជ្ញាធរ​ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដេីម្បីដោះស្រាយនូវរាល់សំណូមពររបស់គណះកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ឲ្យបានទាន់ពេលវេលា​ ពិសេសដាក់កម្លាំងការពារតាមគោលដៅអាទិភាពដូចជា​ មណ្ឌលសុខភាព​ មន្ទីរពេទ្យបង្អែក​ មន្ទីរពេទ្យ​ និងគោលដៅដាក់អោយនៅដាច់ដោយឡែកដែលត្រូវបានកំណត់ដោយគណះកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ គ្រប់ថ្នាក់។
    នាយឧត្តមសេនីយ៍​ ក៏បានណែនាំឲ្យត្រៀមកម្លាំងអន្តរាគមន៍​ និងមធ្យោបាយ​ សម្ភារះ​ សំដៅរួមចំណែកក្នុងការអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល​នងស្ថាប័នជំនាញពាក់ព័ន្ធ​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង