ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោមួយក្រោលចំនួន២៧ក្បាល របស់កសិករថៃ ជាប់ព្រំដែនកម្ពុជា ត្រូវរន្ទះបាញ់ងាប់

51

បន្ទាយមានជ័យ៖គួរឲ្យរន្ធត់ដែរ ន្ដោយគោមួយក្រោលចំនួន២៧ក្បាល របស់កសិករថៃ មានលំនៅជាប់ព្រំដែនកម្ពុជា ត្រូវរន្ទះបាញ់ងាប់ក្នុងពេលភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ និងថែមរន្ទះ។

គ្រោះធម្មជាតិកើតឡើង កាលពីនៅវេលាម៉ោង៥និង១៩នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅភូមិ/ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមនឹងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា គ្រោះរន្ទះបាញ់បែបនេះ កាលពីឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ មានរន្ទះបាញ់គោហ្វូងងាប់ត្រឹម៥ក្បាលដែរ ៕ ដោយ ៖ បន្ទាយ

អត្ថបទដែលជាប់ទាក់ទង