សប្បុរសជនចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន13លានដុល្លារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមព្រឹកថ្ងៃ១៧មេសា២០២០នេះ សប្បុរសជនដែលបាន
ចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩មានទឹកប្រាក់ចំនួន13.597.295ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារ
បរិក្ខារ ដូចជាម៉ាស អាល់កុល សាប៊ូសម្ភារពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សរ៍ទាំងស្រុងឬមួយផ្នែក នៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម ព្រឹកថ្ងៃ១៦មេសា២០២០នេះ មានចំនួន14.751នាក់ និងនៅសល់មួយ
ចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ របស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ
ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេន
ព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិមន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាន
ចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕