ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានដែកក្រាលឈើ ឆ្ពោះទៅកាន់តំបន់ ដែនអភិរក្សជំរកសត្វព្រៃភ្នំត្នោត នឹងស្ថាបនាបានរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០នេះ

299
ព្រះវិហារ៖ ក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងតែមមាញឹក ផ្សាជួសជុលដែកស្ពាន ផ្សាជើងទំរ-សរសរស្ពាន ដើម្បីយកទៅតំឡើង ស្ពានដែកក្រាលឈើ ដែលមានប្រវែង៤៨ម៉ែត្រ ឆ្ពោះទៅកាន់តំបន់ដែនអភិរក្សជំរកសត្វព្រៃភ្នំត្នោត ។
  លោកសំ លាងទ្រី ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា បច្ចុប្បន្ននេះ ក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការ ផ្សាជួសជុលដែកស្ពាន ផ្សាជើងទំរ-សរសរស្ពាន ដើម្បីយកទៅតំឡើង ស្ពានដែកក្រាលឈើ ដែលមានប្រវែង៤៨ម៉ែត្រ ឆ្ពោះទៅកាន់តំបន់ដែនអភិរក្សជំរកសត្វព្រៃភ្នំត្នោត ស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ក្រោយការរៀបចំរួចយកមកតំឡើងត្រឹមតែ៧សប្តាហ៍នឹងរួចរាល់ហើយ ពោលគឺ ស្ពានដែកក្រាលឈើ ឆ្ពោះទៅកាន់តំបន់ដែនអភិរក្សជំរកសត្វព្រៃភ្នំត្នោត នឹងរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ៕
អត្ថបទដែលជាប់ទាក់ទង