ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចិន បាន​បញ្ជូន​ថ្នាំពេទ្យ សម្ភារ ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ជូន​ដល់​កម្ពុជា​

40

 

​ភ្នំពេញ​៖ តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​អរគុណ​មិត្ត​ចិន​ជា​អនេក ក្នុងពេលដែល​មិត្ត​ចិន បាន​បញ្ជូន​ក្រុម​វិ​ជ្ជ​សាស្ត្រ រួមទាំង​ជំនួយ​ថ្នាំពេទ្យ សម្ភារ និង​ឧបករណ៍​ប្រដាប់ប្រដារ​ប្រើប្រាស់​ជាច្រើន​សម្រាប់​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ជូន​ដល់​កម្ពុជា​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ជានិច្ចកាល មិត្ត​ចិន​តែងតែ​យកចិត្តទុកដាក់ ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុងពេលដែល​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ក្រៅ​អំពី​ជំនួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិត្ត​ចិន​បាន​ជួយ​កម្ពុជា​កន្លងមក នៅពេលនេះ គឺ​មិត្ត​ចិន​បាន​បញ្ជូន​ក្រុម​វិ​ជ្ជ​សាស្ត្រ រួមទាំង​ជំនួយ​ថ្នាំពេទ្យ សម្ភារ និង​ឧបករណ៍​ប្រដាប់ប្រដារ​ប្រើប្រាស់​ជាច្រើន សម្រាប់​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩​។

​កម្ពុជា​សូម​អរគុណ​មិត្ត​ចិន នឹង​សូម​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​រឹងមាំ​ដូច​ដែកថែប​។​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​ព្រឹក ក្រសួងការពារជាតិ​ក​ម្ពុ​ជា ទទួលបាន​សម្ភារ​ពេទ្យ សម្រាប់​ទប់ស្កាត់​វីរុស COVID-19 ដែលជា​ជំនួយ​របស់​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​ចិន ចំនួន​១១​មុខ ទម្ងន់​ប្រមាណ​១៦​តោន មានតម្លៃ​ប្រមាណ​១​លាន​ដុល្លារ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​ពេទ្យ​ទប់ស្កាត់​វីរុស COVID-19 នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ចំណែក​ភាគី​ចិន តំណាង​ដោយ​អនុព័ន្ធយោធា​ប្រចាំ​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (VIP)​។​

​គួរ​ជម្រាប​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួងការពារជាតិ​ប្រទេស​ចិន បានប្រគល់​សម្ភារ​ពេទ្យ​សម្រាប់​ទប់ស្កាត់​វីរុស COVID-19 ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​។ ការប្រគល់​លើក​ទី​១ សម្ភារ​សម្រាប់​ការពារ ទប់ស្កាត់​វីរុស COVID-19 មាន​ទម្ងន់​ជាង ២​តោន​៕​

អត្ថបទដែលជាប់ទាក់ទង