ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនចំនួន៥កញ្ចប់ធំល្មម ដែលស្មេី៤៩៧.៩៥ក្រាមត្រូវបានបង្រ្កាបដោយចាប់ខ្លួន២នាក់ប្តីប្រពន្ធ

80

ភ្នំពេញ៖នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធនិងដកហូតវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាមខណៈជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់

នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីដោយបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឆាយហុងព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកអុីវភារិទ្ធិនាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងចុះអនុវត្តវិធានការញុះញង់បង្ក្រាបជាក់ស្តែងករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅចំណុចផ្លូវគីមអុីលស៊ុងជិតអង់តែនទួលគោកសង្កាត់បឹងកក់១ខណ្ឌទួលគោករាជធានីភ្នំពេញដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

ឈ្មោះ  សុខធឿនភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ

ឈ្មោះគង់ចិន្តាភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ

វត្ថុតាងដកហូតបានរួមមានក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ធំនិងម៉ូតូចំនួន០១គ្រឿង

ជាបន្តតាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះសុខធឿននិងមានការដឹកនាំផ្ទាល់ពីលោកឆាយហុងព្រះរាជអាជ្ញាររង  បានឲ្យសមត្ថកិច្ចយើងសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបន្តធ្វើការឆែកឆេរផ្ទះលេខJ19  ផ្លូវលេខ០៦បុរីគូលនភូមិព្រៃព្រីងខាងត្បូង១សង្កាត់ចោមចៅ២ខណ្ធពោធិសែនជ័យសមត្ថកិច្ចយើងបានរកឃើញថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួនក្រៅពីនេះសមត្ថកិច្ចយើងមិនបានដកហូតអ្វីឡើយចំណែកផ្ទះខាងលើលោកព្រះរាជអាជ្ញារងសម្រេចបិទទ្វារប្រគល់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងជាបណ្តោះអាសន្ន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរបន្ដតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង