ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកែបលោក កែន សត្ថា នឹងត្រូវផ្លាស់ប្ដូរតំណែង ដោយអភិបាលរងម្នាក់ឡើងជំនួស

74

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួល តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០នេះថា អភិបាលខេត្តកែបនឹងត្រូវផ្លាស់ប្ដូរតំណែងដោយ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តជំនួសលោក កែន សត្ថា។

ពិធីប្រកាសឲ្យចូលកាន់តំណែងអភិបាលខេត្តកែប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប
លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្តកែប បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើលិខិតអញ្ជើញថ្នាក់ដឹកនាំខេត្ត តាមមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធដើម្បី ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៨ព្រឹកនៅសាលាខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង