ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់ សម្ភារពេទ្យទប់ស្កាត់ជម្ងឺ-កូវីដរបស់កងទ័ពរំ ដោះប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជា

71

 

ភ្នំពេញ៖ យន្តហោះយោធាមួយគ្រឿង របស់កងទ័ពរំដោះប្រជា ជនចិនបានដឹកជំនួយសម្ភារពេទ្យ ទប់ ស្កាត់ជម្ងឺ-កូវីដ-១៩ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)នៅចំណតអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ។ ពិធីនេះប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ មានការចូលរួមពីនាយ ទាហានមកពីស្ថាប័នពាក់ពាន់ និងជំនាញសុខាភិបាលក្រសួងការពារជាតិជាច្រេីនរូបទៀត។
ដោយឡែកលោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជានិងសហការីក៏មានវ ត្តមានក្នុងឱកាសនោះដែរ។
សូមបញ្ជាក់ថា៖ មកដល់ ពេលនេះ អំណោយយសម្ភារពេទ្យ ទប់ស្កាត់ជម្ងឺ-កូវីដរបស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូន(ខ.ភ.ម)មានចំនួនពីរលេីករួមកហេីយ ។  លេីកទី១ មានសម្ភារបរិក្ខា ប្រមាណ ២,២តោន ដែលភាគីមិត្តផ្តល់ឱយនៅថ្ងៃពុធ ៩ កេីត ខែ ចេត្រឆ្នាំ កុរ ឯកស័កព.ស២៥ ៦៣ត្រូវនិងថ្ងៃទី ១ ខែ មេសាគ.ស២០២០ ស្ថិតនៅចំណត អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។លេីកទីពីរសម្ភារ បរិក្ខាពេទ្យចំនួន១១មុខ ទម្ងន់១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការ ពារប្រទេសចិន ត្រួវបានបព្ជូានតាមជេីងយន្តហោះរបស់កងទ័ពរំដោះ ប្រជាជនចិនផងដែរ។ ថ្ងៃនេះជាលេីកទី ៣ រួមមានៈ សម្ភារ បរិក្ខាពេទ្យចំនួនទម្ងន់ផងដែរ ៕ ស.រ.ត

អត្ថបទដែលជាប់ទាក់ទង