ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់​ច្បារអំពៅ​ទី​១៖​បង្កើន​ ការយកចិត្តទុកដាក់​ លើ​ការងារ​សណ្ដាប់ធ្នាប់​ និង​អនាម័យ​បរិស្ថាន​

192

​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​គាត់​បាន​ដឹកនាំ​កម្លាំងចម្រុះ​ដោយ​បន្តសកម្មភាព​ការងារ​របស់ខ្លួន​យ៉ាងសកម្ម​ផុលផុស​ក្នុងការ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​១,​ផ្លូវ​លេខ​៣៦៩,​ផ្លូវ​បេតុង​ប្រឡាយ​ព្រែក​បារាំង​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​១​អោយមាន​របៀបរៀបរយ​ល្អប្រសើរ​និង​បោសសម្អាត​ធ្វើ​អនាម័យ​បរិស្ថាន​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​និង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​
លោក​ពៅ ហួត​ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​មានមតិ​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​ចំពោះ​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នានា​និង​ធ្វើ​អនាម័យ បរិស្ថាន​នៅតាម​ដងផ្លូវ​និង​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ,​ថ្មី​នេះ​គឺជា​កត្តា​សំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​និង​កកស្ទះ​ចរាចរណ៍​និង​ជាការ​លើកកម្ពស់​នូវ​កិត្តិយស​មុខមាត់​សង្កាត់​ច្បារអំពៅ​ទី​១​ទាំងមូល​ផងដែរ​ដោយ​មិនត្រូវ​មើលរំលង​ឡើយ​ហើយ​ការងារ​នេះ​មហាជន​ទូទៅ​ដែល​គាត់​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​១,​ផ្លូវ​លេខ​៣៦៩,​ផ្លូវ​បេតុង​ប្រឡាយ​ព្រែក​បារាំង​និង​ស្ពាន​ព្រះមុនីវង្ស​ចាស់​,​ថ្មី​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​១​គឺ​ពួកគាត់​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​មកលើ​អាជ្ញាធរ​សង្កាត់​ក្នុង​ការចុះ​បំពេញការងារ​នេះហើយ​ពេល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​នា​ព្រឹក​ព្រលឹម​និង​ពេល​ល្ងាច​និង​កាត់បន្ថយ​ភាព​អាណាធិបតេយ្យ​តាម​ដងផ្លូវ​ផងដែរ​។​ដូចនេះ​ដើម្បីអោយ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​និង​ចរាចរណ៍​អោយ​កាន់តែ​ល្អប្រសើរ​សូម​បងប្អូន​ប្រជាជន​ទូទៅ​ដែល​ធ្វើដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ទៅ​បម្រើ​ការងារ​តាម​អង្គភាព​ក្រសួង​មន្ទីរ​ឬ​តាម​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ឯកជន​និង​រក​ទិញ​ទំនិញ​តាម​ទីផ្សារ​ច្បារអំពៅ​និង​ផ្សារ​បន្លែ​ច្បារអំពៅ​ឬ​ផ្សារ​ក្រោម​នោះ​ហើយ​ជាពិសេស​បងប្អូន​អាជីវករ​លក់ដូរ​អីវ៉ាន់​តាម​មុខផ្ទះ​តាម​ឬ​តាម​ហាង​គុយទាវ​កាហ្វេ​នានា​របស់​ពួកគាត់​និ​មួយៗ​នោះ​នៅតាម​ដងផ្លូវ​នេះ​សូម​ចូលរួម​អនុវត្តន៍​អោយបាន​ផុលផុស​គ្រប់ៗ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​ទី​១​ដើម្បី​លើកមុខ​មាត់​កិត្តិយស​សង្កាត់​ផងដែរ​។​ហើយ​ការងារ​នេះ​អាជ្ញាធរ​សង្កាត់​និង​បន្ត​ចុះ​ធ្វើជា​ប្រចាំ​រាងរាល់ថ្ងៃ​អោយ​ដូច​ភ្លៀងរលឹម​។​
លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​ក៏បាន​លើកឡើង​បន្តទៀតថា​ចង់បាន​អនាម័យ និង បរិស្ថាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​នៅក្នុង​មូលដ្ឋាន​ភូមិ​សង្កា​ត់របស់​យើង​និ​មួយៗ​នោះ​ហើយ​បងប្អូន​មាន​សុខភាព ល្អ​និង​ទីក្រុង​ស្អាត​មាន​ផាសុខភាព ,​សោ​ភ័​ណ្ឌ​ភាព​នោះ​ដ៏​រាប​ណា​យើង​គ្រប់ៗ​គ្នា​រួមទាំង​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​និង បងប្អូន​ប្រជាជន​ទូទៅ​រួមដៃគ្នា​សហ​ការណ៍​គ្នា​ជាមួយគ្នា​យ៉ាង​ផុលផុស​ទើប​នៅក្នុង​មូលដ្ឋាន​សង្កាត់​យើង​មាន​ភាពល្អប្រសើរ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង