ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយ​ការអោយ​ទឹកភ្លៀង​ហូរ​ចូល​លូ​ អភិបាលខណ្ឌ​ច្បារអំពៅ បាន​ចុះ​កាយ​សំរាម​និង​កំទេច​ថ្ម​នៅ​មាត់​លូ​

70

​ភ្នំពេញ ៖ បន្ទាប់ពី​ភ្លៀង​ធ្លាក់​រយៈពេល​ជាង​១​ម៉ោង ធ្វើអោយ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ និង​ច្បារអំពៅ​ទី​២ នៅវេលា​ម៉ោង​៣៖៣០​នាទី រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ទាំង​ភ្លៀង​កំពុងតែ​ធ្លាក់ ចុះ​កើប​កាយ​យក​កាកសំណល់​ចេញពី​មាត់​លូ ដើម្បី​បង្ហូរទឹក​កុំអោយ​លិច​ចិញ្ចើម​ផ្លូវជាតិ ។​

​ក្នុង​សកម្ម​ភាពចុះ​កាយ​សំរាម និង​ដី នៅមុខ​អណ្ដូង​លូ​នេះ ឃើញ​ទាំង​មេ ទាំង​កូនចៅ ចុះ​មូល​ជើងខោ លាត់​ដៃ​អាវ​ទាំងអស់គ្នា ក្រោយពី​ភ្លៀង​ធ្លាក់​មួយ​មេនេះ ។​

​គួរ​បញ្ជាក់ថា​៖​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ តែងតែបាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ចុះ​កាយ​សំរាម តាម​មាត់​លូ និង​ប្រឡាយ ក្នុង​មូលដ្ឋាន នៅ​រាល់ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ។ បន្ទាប់ពី​កម្លាំង​ចុះ​កាយ​សំរាម​នោះ សង្កេតឃើញថា ទឹក​ហូរ​ចូល​តាម​លូ មិនមាន​ទឹក​ដក់​លើផ្លូវ​ទេ ។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលខណ្ឌ​បាន​អំពាវ​នារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ និង​បងប្អូន​ដែល​នៅជាប់​មាត់​លូ និង​មាត់​ប្រឡាយ សូមកុំ​ចោល​សំរាម​កំទេច​ថ្ម ឬ​កាកសំណល់​ផ្សេងៗ ពិសេស​ចាន​ស្នោ ដប​ទឹក​សុ​ទ្ឋ តាម​ដងផ្លូវ មាត់​លូ នាំអោយ​ស្ទះ​ពេល​ភ្លៀង​មក បងប្អូន​ត្រូវ​ទុកដាក់​វិ​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ភូមិដ្ឋាន និង​សង្កាត់ ខណ្ឌ​រាជធានី​យើង​ល្អ គ្មាន​សំរាម និង​កាកសំណល់ ៕​

អត្ថបទដែលជាប់ទាក់ទង