ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ធ្វើពិធីចែកអង្ករ ដល់សង្កាត់ទាំង៥ទុកបែងចែកជូនប្រជាជនក្រីក្រតាមសង្កាត់និមួយៗ

52

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០នេះនៅសាលាខណ្ឌចំការមននៅតំបន់កោះពេជ្រលោកថេង សុថុល អភិបាលខណ្ឌចំការមន បានរៀបចំពិធីចែកអង្ករទៅដល់សង្កាត់ទាំង ០៥ របស់ខណ្ឌដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកថេង សុថុលអភិបាលខណ្ឌចំការមន បានមានមតិលើកឡើងថានៅថ្ងៃនេះអាជ្ញាធរខណ្ឌបានរៀបចំធ្វើពិធីដោយចែកអង្ករដល់សង្កាត់ទាំង ០៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ដោយក្នុង០១សង្កាត់ ៗទទួលបានអង្ករចំនួន ០១តោន ដេីម្បីទុកអោយលោកចៅសង្កាត់គាត់បន្តសកម្មភាពចែកជូនដល់ប្រជាជនក្រីក្ររស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង ០៥ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។
ជាមួយគ្នានោះផងដែរ លោកអភិបាល ចំការមន ថេង សុថុលក៏បានជម្រុញអោយរដ្ឋបាលសង្កាត់ទាំង ០៥ ត្រូវបន្តចុះផ្សព្វផ្សាយអោយផុលផុសដោយស្ដីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ជូន ដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង ០៥ អោយបានជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង