ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្ដ​បុក​របាំ​ង​ថ្ម​ចែក​ទ្រូងផ្លូវ​ខ្ទេច​ ទាំង​រថយន្ត​ទាំង​របាំង​ផ្លូវ​, ​តៃកុង​ឡាន​របួស​គៀប​ជាប់​ក្នុង​រថយន្ត​

57

​ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​គាត់​ស្រវឹងស្រា​បើករថយន្ដ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ពុះ​ចែក​ទ្រូងផ្លូវ​ក្នុង​តំបន់​កោះ​ពេជ្រ បណ្ដាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​រថយន្ដ​ទាំងស្រុង​និង​រងរបួស​កៃ​កុង​គាប​ជាប់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ផងដែរ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​កណ្ដាលអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​ត្រូ​ង​ចំណុច​ត្រង់ចំណុច​ស្ពាន​ឥ​ន្ធ​នូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​មនុ​ពេល​កើតហេតុ​គាត់​រថយន្ដ​ទំនើប​មួយគ្រឿង​ម៉ាក​ស្តារ​រិច ពណ៌​ខ្មៅ​ពាក់​ផ្លា ក​លេខ​ភ្នំពេញ 2AZ-3557 បើកបរ​ដោយ​បុរស​សង្ស័យ​ស្រវឹងស្រា​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ​បាន​បង្ហោះ​រថយន្ដ​ទៅបុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ក្នុង​តំបន់​កោះ​ពេជ្រ បាក់​អស់​ចំនួន​២​កង់​និង​ប្រេះ​ទ្រូងផ្លូវ​អស់​ជាច្រើន​ម៉ែត្រ​ទៀត​។​ចំណែក​រថយន្ដ​ខ្ទាត​ក្រឡាប់​រាប់សិប​ម៉ែត្រ​ដោយ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​តែម្ដង​៕​

អត្ថបទដែលជាប់ទាក់ទង