ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ឆក់ នៅ​ចំណុច​ជិត​ស្ពាន​អូរ​សំអាត

69

 

​ព្រះសីហនុ ៖ ថ្ងៃ​អង្គារ ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣០​នាទី កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ជិះ​ម៉ូតូ​ល្បាត​តាម​ដងផ្លូវ ពេល​ដល់​ចំណុច​ជិត​ស្ពាន​អូរ​សំអាត ស្ថិតនៅ​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក៏បាន​លឺ​ប្រជាពលរដ្ឋ​ស្រែកថា មាន​ករណី​ឆក់​កាបូប តែ​មិនបាន​សម្រេច ដែល​បង្កដោយ​ជនសង្ស័យ ២​នាក់ ជា​ជនជាតិខ្មែរ ជិះ​ម៉ូតូ​ម៉ាក Honda Dream ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ ១G-៣៣៤៨ ហើយ​សមត្ថកិច្ច​ក៏បាន​ដេញតាម​ជនសង្ស័យ ។​

​លុះ​ពេលមកដល់​ចំណុច​ត្រី​ដូ​ហ្វី​ន ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ជនសង្ស័យ​បាន​ជិះ​ត្រឡប់ក្រោយ​តាមផ្លូវ​គុជ​អាស៊ី រហូតដល់​ចំណុច​មុខ​ហាង​ហេ​ភី ស្ថិតនៅ​ភូមិ​២ សង្កាត់​២ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បុក​ផ្ដួល​ម៉ូតូ​ហេ​ី​យ​ធ្វេ​ី​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួច​នាំមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សួរនាំ​បន្ត ។​

​ប្រភព​ដដែល​បានអោយដឹងថា​ជនសង្ស័យ​ទាំង​២​នាក់ ៖​មានឈ្មោះ ផាន់ ហុង​លិ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​បាភ្នំ ខេត្តព្រៃវែង មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ម្នាក់ទៀត​ឈ្មោះ សួន ចាន់​តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ភ្នំ​ឌិន ស្រុក​គី​រី​វង្ស ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​
​ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​៖ ម៉ូតូ​១​គ្រឿង (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ) បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ។​

អត្ថបទដែលជាប់ទាក់ទង