ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនបរទេស កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ចំនួន​១.៨៧៤​នាក់​

47

 

​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹងថា ជនបរទេស​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​១.៨៧៤​នាក់ ក្នុងនោះ ស្រី​២៤៩​នាក់ និង​ចំនួន​៤៥​សញ្ជាតិ

​ក្នុង​របាយការណ៍​លទ្ធ​ផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​របស់​អគ្គ នាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​បញ្ជាក់ថា ជនបរទេស​ដែល​កំពុង​ជាប់ឃុំ ក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​១.៨៧៤​នាក់ ស្រី​២៤៩​នាក់ មាន​ចំនួន​៤៥​សញ្ជាតិ​។ ភាគច្រើន​ជាងគេ គឺ​ជនជាតិ​វៀតណាម​៧៤៩​នាក់ ស្រី​១៦៨, ចិន​៧២៧​នាក់ ស្រី​២៤​នាក់​, នី​ហ្សេ​រី​យ៉ា​៧៣​នាក់ ស្រី​១​នាក់​, ថៃ​៦៨​នាក់ ស្រី​២៦​។ ក្នុងនោះ ជន​ដែល​ត្រូវ​ចោទ មាន​ចំនួន​៥៨៩​នាក់ ស្រី​៥៤​នាក់​, ជនជាប់ចោទ មាន​ចំនួន​៣០៩​នាក់ ស្រី​២៧​នាក់​, ពិរុទ្ធជន មាន​ចំនួន​៦៨៣​នាក់ ស្រី​៩៤​នាក់​, ទណ្ឌិត មាន​ចំនួន​២៩៣​នាក់ ស្រី​៧៤​នាក់​។​

ជនបរទេស​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ ចំនួន​២១១​នាក់ លើ​១៣២​នាក់ ក្នុងនោះ​ស្លាប់​ដោយសារ​ជំងឺ​១០០ លើ​៥៤​នាក់​, ឃាតកម្ម​៤​នាក់ , អត្តឃាត​១៤​នាក់ លើ​០១​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ លើ​០៨​នាក់ និង​រងគ្រោះ​ដោយ​អំពើ​ផ្សេងៗ​ចំនួន​៨៨​នាក់ លើ​៣៧​នាក់​។ គិត​ចាប់ពី​ការបង្កើត​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ឆ្នាំ​២០១៤ មកដល់​ដំណ​ច់​ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់ ចំនួន​១៧.២៣០​នាក់ ស្រី​២.៩៧១​នាក់ មាន​១០៤​សញ្ជាតិ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​មានប្រសាសន៍ថា មកទល់ពេលនេះ មាន​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​ជាង​១៦​ម៉ឺន​នាក់ ប៉ុន្ដែ​វត្តមាន​ជាក់ស្តែង មាន​ជនបរទេស​ស្នាក់នៅ​កម្ពុ​ជាមាន​ជាង​១១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

អត្ថបទដែលជាប់ទាក់ទង