ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់ដែកពីលើអគារខុនដូ៩៩៩ចំ បុរសម្នាក់កំពុង ជិះម៉ូតូបណ្តាលអោយរងរបួសធ្ងន់ធ្ងរ

68

ភ្នំពេញ៖មានករណីធ្លាក់ដែកពីលើអគារខុនដូមួយកន្លែងចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យរុស្ស៊ី

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នេះនៅចំណុចសំណង់អគារខុនដូរ៩៩៩សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង

ជនរងគ្រោះឈ្មោះឈិតសុភាពភេទប្រុសអាយុជាង៥០ឆ្នាំជាអនុប្រធានភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ

តាមប្រភពព័ត៌មានពីសមត្ថកិច្ច  បានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូស្រាប់តែដែកបានបាក់ធ្លាក់មកចំលើបណ្តាលអោយដួលបែកក្បាលហូរឈាមរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជួយបញ្ជូនគាត់ទៅមន្ទីពេទ្យរុស្ស៊ី

ទោះបីយ៉ាងណាសមត្ថកិច្ចកំពុងបន្តនីតិវិធីករណីនេះហើយ

អត្ថបទដែលជាប់ទាក់ទង