ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ដោយរន្ទះបាញ់ នៅវាលស្រែ

86

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិប៉ោយចារ ឃុំប៉ោយចារស្រុកភ្នំស្រក ខេត្តបន្ទាយមានជ័យ  តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ  នៅល្ងាចនោះមេឃធ្លាក់ភ្លៀង លាយឡំជាមួយផ្គររន្ទះ  តែដោយល្ងាចហើយមិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តេទូរស័ព្ទក៏មិនចូល ក៏បានឲ្យបងប្អូនមកតាមមើលនៅវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែយ៉ាងអាណោចអាធម្ម ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។

នគរបាលបានបញ្ជាក់ថា៖ ឆ្លងតាមការត្រួតពិនិត្យលើខ្លួនសព  ជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីឃាតកម្មនោះឡើយ។ ក្រោយពី ពិនិត្យរួចសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី 

អត្ថបទដែលជាប់ទាក់ទង