ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ ប្រគល់អាវុធឆ្នៃអោ​យសមត្ថកិច្ច​ ដេីម្បី​សន្តិសុខ​ សុវត្ថិភាព​ ភូមិ​ឃុំ​

87
កំពង់ស្ពឺ​ ÷ កាលពីថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២​០ នគរបាលប៉ុស្តិ៍រដ្ឋបាលរលាំងចក សហការជាមួយក្រុមប្រឹក្សាឃុំរលាំងចក និងមេភូមិ​ប​ន្លាស្អិត បានទទួល​អាវុធ​ឆ្នៃ​ពីរប្រជាពល​រដ្ឋ​ ដោយការស្ម័គ្រចិត្ដ​ ដេីម្បី​ភូមិ​ឃុំ​មានសុវត្ថិភា​ព​ (អាវុធ​ឆ្នៃ​បាញ់​គ្រាប់​កង់​ និងបាញ់ព្រួញ)​ស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ​ ។
ឈ្មោះ នៅ ចាន់ថូ ភេទប្រុស​ អាយុ39ឆ្នាំ ចំ​ណោមពលរដ្ឋ០៩នាក់​ បា​នលេីកឡេីងថា​អា​វុធ​ឆ្នៃ​ទាំងនេះ​គឺពួកគាត់បានឆ្នៃឡេីងក្នុង​គោ​លបំណង​បាញ់សត្វ​ ប៉ុន្តែ​ដោយមេីលឃេីញ​ពីរផ្លូវ​ច្បាប់​អាចពាក់ព័ន្ធករណីរក្សាទុកអាវុធនិងប្រេីប្រាស់ដោយខុសច្បាប់ទេីបនាំគ្នាសំ​រេចចិត្ដប្រគល់ជូនសមត្ថកិច្ច​ ពិសេសការចូ​លរួមអនុវត្ដន៍តាមគោលនយោបាយ​រាជរដ្ឋា​ភិបាល​ ប្រទេស​កម្ពុជា​មានសុខសន្ដិភាពពេ​ញបរិបូរណ៌​១០០%​ ដូច្នេះ​យើង​ទាំងអស់គ្នាមិនត្រូវប្រព្រឹត្ដខ្លួនអោយផ្ទុយពីរច្បាប់រដ្ឋឡេី​យ​ ៕
រួមចំណែក​ ក្នុងការកសាង​ នីតិរដ្ឋនៅកម្ពុ​ជា​ អនុវត្ត​ន៍​ដោយខ្ជាប់ខ្ជួនគោរពប្រតិបត្ដិតា​មគោល​នយោបាយរបស់រដ្ឋ។
អត្ថបទដែលជាប់ទាក់ទង