ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីថ្ងៃទី១៤ខែសីហាឆ្នាំ២០២០

63

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្រ្តីប្រកាសលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះ

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះបានអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១៖សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី២០២០២០២៥។

២៖សេចក្ដីព្រាងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥២០២៥(IDP) ក្នុងឆ្នាំ២០១៧២០១៨។

៣៖បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

* .១៖សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

* .២៖សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រុងគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

* .៣៖សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាមីណឺម៉ាតាស្ដីពីបារ៉ត។

* .៤៖សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

* .៥៖សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្សី៕

អត្ថបទដែលជាប់ទាក់ទង