ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅនិងការផ្តល់សេវា​ថែទាំងសុខភាពដល់ជនវិកលចរិកជនអនាថាហើយនោះ វាក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈផងដែរ

110

ភ្នំពេញ៖ មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅ ផ្តល់សេវាថែទាំងសុខភាព ដល់ជនវិកលចរិកជនអនាថា ជនរងគ្រោះនិងងាយរងគ្រោះហើយនោះ មជ្ឈមណ្ឌលនេះក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់ផងដែរ ដើម្បីឲ្យពួកគាត់ពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង លើកកម្ពស់ជីវភាពនៅក្នុងសង្គមហ្នឹងគេ។

  នេះបើតាមការបញ្ជាក់របស់មន្រ្តីនៃមន្ទីរសង្គមកិច្ច ខណៈដែលលោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់ដែលកំពុងសុំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ នាថ្ងៃទី២៩ ខែសីហានេះ ដើម្បីបង្ហាញពីការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជនរងគ្រោះទាំងនេះ។

   លោកអភិបាល នៅក្នុងឱកាសនោះបានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ខ្លាំងណាស់ក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បីអោយពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។ក្រៅពីនេះលោកឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសង្គមកិច្ច ដាំដើមធ្នង់នៅក្នុងបរិវេណមជ្ឈមណ្ឌលព្រៃស្ពឺនេះដើម្បីផ្ដល់ជាម្លប់និងបរិស្ថានល្អប្រសើរ និងបានជំរុញឲ្យមន្ត្រីដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលនេះត្រូវមើលថែបងប្អូនជនរងគ្រោះទាំងនេះអោយបានល្អប្រសើរ ពោលគឺធ្វើយ៉ាងណាអោយពួកគាត់រស់នៅស្អាត មានអនាម័យល្អ

  បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីភ្នំពេញក៏បានចែកជូនក្រម៉ាជូនបងប្អូនជនរងគ្រោះ និងផ្តល់ថវិកាចំនួន៣លានរៀលទៅមន្ត្រីដែលបម្រើនៅទីនេះ ជាមួយនឹងការផ្ដល់ថ្នាំពេទ្យជាច្រើនផងដែរ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ នៅពេលដែលពួកគាត់ជួបនឹងបញ្ហាសុខភាព។

  មន្រ្តីនៃមន្ទីរសង្គមកិច្ចបានឲ្យដឹងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រៅពីមានអគារស្នាក់នៅ កន្លែងផ្តល់សេវាថែទាំងសុខភាពដល់ជនវិកលចរិក ជនអនាថា ដែលជនរងគ្រោះនិងងាយរងគ្រោះហើយនោះ វាក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគេផងដែរ ដើម្បីឲ្យពួកគេពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងដើម្បីលើកកម្ពស់ជីវភាពនៅក្នុងសង្គម។

   មន្ត្រីដដែរបញ្ជាក់ថា ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិកដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគច្រើនគឺគ្មានសាច់ញាតិថែទំាងឲ្យបានឌិតដល់ឡើយ ដោយពួកគេរស់នៅដោយអនាថាតាមសំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរនៅតាមទីសាធារណៈជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង