ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១០០ គ្រួសារ ក្នុងបរិវេណវត្តស្ទឹងមានជ័យ 

57

 

ភ្នំពេញ ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០​ នៅបរិវេណវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌមានន័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្តល់អំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១០០ គ្រួសារ មកពី ៣ សង្កាត់ ក្នុងនោះមាន ៖
១.សង្កាត់ស្ទឹងមានជ័យទី១ ចំនួន ៣៥ គ្រួសារ
២. ស្ទឹងមានជ័យទី២ ចំនួន ៣៥ គ្រួសារ
៣. សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ៣០ គ្រួសារ ។
ក្នុងនោះមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ ៖
– ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះវិជ័យមេធា អនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី
– ព្រះបវរបញ្ញាញាណ ថៃ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
– ព្រះគ្រូ ចាន់ សុវណ្ណ ព្រះចៅអធិការវត្ត ដំបូកខ្ពស់
– ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះគ្រូសូត្រស្តាំ វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ និងជាលេខាអនុគណខណ្ឌមានជ័យ
– ព្រះសាសនាវេទី ព្រហ្ម ចំរើន ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងជាព្រះគ្រូសូត្រឆ្វេង វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
– ព្រះវិជ្ជាពោធិញាណ សុវណ្ណ ញាណឈាក ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត គង់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
– ព្រះគ្រូ សម្មាធិធម្មបាល ងួន សុខមឿន ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត គង់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
– លោក អធិការនគរបាលខណ្ឌមានជ័យ
– លោក មេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ
– លោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌមានជ័យ
– ប្រធាន-អនុប្រធាន ការិយាល័យចំណុះទាំង១១
– លោក លោកស្រី ចៅសង្កាត់ទាំង៧
– យុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងយុវជនកាយរឹទ្ធិ ខណ្ឌមានជ័យ ចំនួន ១០ នាក់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពមនុស្សធម៌ របស់អនុសាខា ដែលបានចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌមានជ័យ ចំនួន ១០០ លើក ស្មើនិង ៦,០៨៤ គ្រួសារ ហើយផងដែរ ។
នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។​ ជាមួយគ្នានេះដែរ លោកប្រធានកិត្តិយស ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ និង បន្តយកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ឬក៌ជែល និង សាប៊ូ ជាប្រចាំផងដែរ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ ២០ គីឡូក្រាម , មី ១០កញ្ចប់ , ទឹកសុទ្ធ ១ យួរ , ទឹកត្រី ២ដប , ទឹកស៉ីអ៉ីវ ២ដប , ត្រី ខ ២ កំប៉ុង រួមទាំង ថវិកាចំនួន ២០,០០០ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង