ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចាប់ខ្លួនឃាតករ​ម្នាក់ ដែល​រំលោភ​ក្មេងស្រី​ម្នាក់ រួច​អា​រក​សម្លាប់​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ 

73

 

​ភ្នំពេញ ៖ ក្រោយ​ប្រតិបត្តិ​ការចេញ​មួយ​យប់ ទីបំផុត​នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជនដៃដល់​ដែល​រំលោភ​សម្លាប់​ក្មេងស្រី អាយុ​១៤​ឆ្នាំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ល្ងាចម្សិលមិញ ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន​នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ​បញ្ជូនទៅ​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ​រូបគេ​មាន​អាការ​ស្រវឹង ឃើញ​ក្មេងស្រី​រងគ្រោះ​នៅក្នុង​បន្ទប់​ម្នាក់ឯង ក៏​ចូលក្នុង​បន្ទប់​ចាប់​ក្មេងស្រី​នោះ ឆក់​ខ្សែភ្លើង និង​អា​រក ទើប​រំលោភ​តាម​ក្រោយ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ព្រែក​ព្នៅ ដោយ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។​

​ក្មេងស្រី​ម្នាក់​ត្រូវបាន​ឃាតក​រំលោភ​រួច​អា​រក​សម្លាប់​បំបិទមាត់ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​អាក្រាតកាយ នៅក្នុង​ថ្លុកឈាម​។​
​សាកសព​នាង​ត្រូវបាន​បងប្រុស​ជីដូនមួយ​ប្រទះឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្មេងស្រី​ដែល​ត្រូវបាន​សម្លាប់​នោះ​មានឈ្មោះ ពេញ ស្រី​ពេជ្រ អាយុ​១៤​ឆ្នាំ មាន​បងប្អូន​ចំនួន​៤​នាក់ ហើយ​នាង​គឺជា​កូន​ទី​៤ មាន​ឪពុក​ឈ្មោះ ទ្រី អ៉ី អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី និង​ម្តាយ​ឈ្មោះ ចាន់ ស្រី មុំ អាយុ​៤៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ដីក្រហម ឃុំ​សំភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ព្រោះតែ​ការតក់ស្លុត​ខ្លាំងពេក ម្ដាយ​បាន​យំសោក​រហូតដល់​សន្លប់​។​

​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅលេង​ផ្ទះ​អ្នកជិតខាង​ជាមួយ​ម្ដាយ ក្រោយមក​មេឃងងឹត​ជិត​ធ្លាក់ភ្លៀង នាង​បាន​ទៅ​ប្រមូល​ខោអាវ ដែល​ហាល​ទុក​នៅ​ជិត​បន្ទប់​ជួល​ដែល​ស្នាក់នៅ ហើយក៏​បាត់​រហូត​មិន​បានឃើញ​ត្រឡប់​ទៅរក​ម្ដាយ​វិញ​ឡើយ​។ ចំណែក​ម្ដាយ ក៏​មិនបាន​ទៅតាម​កូនស្រី​រូបនេះ​ដែរ​។ លុះ​ក្រោយពី​រាំងភ្លៀង​រយៈពេល​១​ម៉ោង​ក្រោយមក មាន​យុវជន​ម្នាក់​ដែល​ត្រូវជា​ក្មួយ​គាត់ និង​ជា​បងប្រុស​ជីដូន​មួយនា​រី​រងគ្រោះ ជិះ​ម៉ូតូ​ទៅកាន់​បន្ទប់​ជួល​នោះ ក្នុង​បំណង​ឌុប​កូនប្រុស​គាត់​ម្នាក់ទៀត ដែល​ត្រូវជា​បងប្រុស​បង្កើត​នារី​រងគ្រោះ ទៅរក​ហូប​អាហារ​ល្ងាច​នៅ​ខាងក្រៅ​។ ពេលទៅដល់​បាន​ប្រទះឃើញ​នាងរង​គ្រោះ​ស្លាប់ ដោយ​អាក្រាតកាយ​នៅក្នុង​ថ្លុកឈាម និង​មាន​ស្នាម​អា​រក​ថែមទៀត ទើប​ស្រែក​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ចុះទៅពិនិត្យ​ដើម្បី​រាយការណ៍​បន្តទៅ​កាន់​ន​គ​របាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ ដើម្បី​កំណត់​អត្តសញ្ញាណ​ឃាតករ​៕

អត្ថបទដែលជាប់ទាក់ទង