ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តនាគវ័ន បំពាក់ទូអាកុលស្វ័យប្រវត្តិ៥ទូ និងចាក់មេក្រូ ផ្សព្វផ្សាយ ពីរបៀបការពារជម្ងឺកូវីដ-១៩ ក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ

111

ភ្នំពេញ៖ វត្តនាគវ័ន គឺជាវត្តមូយស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ គណៈកម្មការវត្តនេះ បានរៀបចំបំពាក់ទូអាកុលស្វ័យប្រវត្តិចំនួន៥ទូ ដើម្បីអោយពុទ្ធបរិស័ទ ប្រជាពលរដ្ឋដែលត្រូវទៅធ្វើបុណ្យទាននៅទីអារាមវត្តនេះ បានដើរឆ្លងកាត់សម្លាប់មេរោគ ជាមួយនិងការចាក់មេក្រូ ផ្សព្វផ្សាយ ពីរបៀបការពារជម្ងឺកូវីដ១៩ ក្នុងឱកាសបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា ក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះវត្តនាគវ័នខណ្ឌទួលគោក បានបំពាក់ឧបករណ៍ការពារជម្ងឺកូវីដ១៩ ដោយដាក់ទូអាកុលស្វ័យប្រវត្ត៥ទូព្រមទាំងចាក់មេក្រូ ផ្សព្វផ្សាយ ពីរបៀបការពារ តាមគោលការណ៍របស់ក្រសួងសុខាភិបាល។

  ដោយឡែកកាលពីព្រឹកថ្ងៃកញ្ញាឆ្នាំ២០២០ម្សិលម៉ិញនេះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិងសហការីបានចុះពិនិត្យ៊មើលស្ថានភាពជាក់ស្តែងក្នុងវត្តនាគវ័ននិងបានប្រគេនសំភារះននិងថវិកាមួយចំនួនដេីម្បីបង្ការទប់ស្កាត់កូវិត១៩ក្នុងរដូវកាន់បិណ្ឌប្រពៃណីជាតិនេះផងដែរ។

  គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០កន្លងមកនេះលោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ហើយថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងដៃស្អាតជាមួយសាប៊ូទឹកស្អាត ការពាក់ម៉ាក់ឬ ក្រមានិងការអនុវត្តវិធានការកម្លាតសុវត្ថិភាពសង្គម ជាពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ព្រោះថា មកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង