ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការរាជធានី ចុះពិនិត្យមើលរូបចម្លាក់​តោ​ជំនាន់​បុរាណ​ ក្រោយពីប្រទះឃើញពេលជីក​កាយ​ដីសាងសង់អាងស្តុកទឹកក្រោមដី

96

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំពិសិដ្ឋកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលរូបចម្លាក់តោជំនាន់បុរាណដែលក្រុមការងារជីកកាយដី ដើម្បីសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦របស់រាជធានីភ្នំពេញហើយបានប្រទះឃើញក្នុងជម្រៅ៤ម៉ែត្រ ក្រោមដី។

    លោកសាំពិសិដ្ឋបានអះអាងថារូបចម្លាក់តោថ្មបុរាណនេះ ត្រូវបានក្រុមការងារជីកកាយដី ដើម្បីសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦របស់រាជធានីភ្នំពេញ នៅក្រោមសួនច្បារមុខCDD ជម្រៅ៤ម៉ែត្រ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​

   លោកបញ្ជាក់ថារូបសំណាកមានកម្ពស់ជាង .៥ម៉ែត្រទំហំដងខ្លួនជាង១ម៉ែត្រធ្វើអំពីថ្មភ្នំ រូបនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តទៅអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានបញ្ជាក់ថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញដោយបានជីកកាយដីដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយតែម្តង នៅល្ងាចនេះនៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០នេះ នៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប់មាត់ទន្ល)​ កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រទំហំដងខ្លួនជាង១ម៉ែត្រ! កំលាំងសុីម៉ាក់បានប្រគល់តោថ្មនេះជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់បន្តទៅអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

 

អត្ថបទដែលជាប់ទាក់ទង