ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្រុកលេីកដែក ខេត្តកណ្តាល

35

ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ០៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង ១៥នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងចំការស្វាយ​ ស្ថិតក្នុងភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ចាន់ ខឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ (មានសារធាតុញៀនក្នុងទឹកនោម) បានឃាត់ខ្លួន ។
វត្ថុតាងចាប់យក៖
១/.ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន០៦កញ្ចប់ (តូច០៥ និង មធ្យម០១ )​
២/.ទូរស័ព្ទម៉ាកNokai ចុចពិល០១គ្រឿង និង​ ដែកកេះ ០២។
នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានធ្វើការល្បាតគោលដៅសង្ស័យមានការជួញដូរគ្រឿងញៀន ពេលដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿង​ញៀន ឈ្មោះ​ ចាន់​ខឿន រត់​គេចពីកម្លាំង តែត្រូវកម្លាំងយើងដេញតាមចាប់បាន​ ដោយមានការសង្ស័យ​ កម្លាំងបានធ្វើការត្រួតពិនិត្យ រកឃេីញ ម្សៅក្រាមពណ៌ថ្លាសង្ស័យសារធាតុញៀន ចំនួន ០៦កញ្ចប់នៅក្នុងហោប៉ាវខោក្រោយរបស់ជនសង្ស័យ រួចក៏បាននាំខ្លួន រួមទាំងវត្ថុតាង បញ្ជូនជនមកផ្នែកជំនាញ ។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា​ ម្សៅក្រាមចំនួន០៦កញ្ចប់នោះគឺជាថ្នាំញៀនប្រភេទម៉ាទឹកកកដែលខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ នៅ(ភ្នំពេញ) យកមករំលែកលក់បន្តដើម្បីបានប្រាក់ចំណេញ។បច្ចប្បន្នជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង