ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលចំការមន ផ្ដល់អំណោយ ដល់កម្លាំងប្រជាការពារខណ្ឌចំការមន នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

58

 

 


ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០នេះលោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ព្រុំ សំខាន់ និង លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្លាំងសណ្ដាប់ធ្នាប់ប្រជាការពារខណ្ឌចំការមន ប្រមាណជិត៥០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាថ្ងៃមុខនេះដើម្បីទុកជាការលើកទឹកចិត្តទៅដល់កម្លាំងប្រជាការពារខណ្ឌចំការមនទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួននៅក្នុងមូលដ្ឋានបានល្អប្រសើរដោយមិនគិតពីការនឿយហត់អ្វីឡើយពោលគឺពួកគាត់សប្បាយរីករាយចំពោះការងារនេះគឺដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានដោយមិនគិតពីថ្ងៃឈប់សម្រាក់ការងារសៅរ៍ឬអាទិត្យឡើយពិសេសថ្ងៃបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។
ជាមួយគ្នានោះផងដែរ លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ថេង សុថុលក៏បានចែកគ្រឿងឧបភោគ និងថវិកាមួយចំនួនផងដែរ គ្រឿងឧបភោគដោយក្នុងម្នាក់ៗទទួលបានអង្ករ ១ប៉ាវ ទម្ងន់ ២០គីឡូក្រាម, គ្រឿងបរិភោគចំនួន ០១កញ្ចប់(ស្ករស, អំបិល, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូលាងដៃ, ទឹកអាល់កុល, ម៉ាស)។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបន្តទៀតថាថ្វីត្បិតអំណោយផ្ដល់ជូនដល់កម្លាំងប្រជាការពារខណ្ឌនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែអាចដោះស្រាយជីវភាពក្នុងការចាយវាយនាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង