ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីប្រធាន អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌចំការមនចុះសួរសុខទុក្ខលោកស្រីប៊ូ សុខុមប្រធានសហគមន៍រុងរឿងពេលគាត់សម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន

57

 


ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០នេះលោកស្រីឥន លីម្មីប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដែលអមដំណើរដោយលោកស្រីអភិបាលរងខណ្ឌចំការមននិងលោកចៅសង្កាត់ផ្សារដើមថ្កូវដោយបានអញ្ជើញចុះជួបដោយសាកសួរសុខទុក្ខលោកស្រី ប៊ូ សុខុម ប្រធានសហគមន៍រុងរឿង ដែលមានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាននៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយគ្នានោះផងដែរ លោកស្រីប្រធានអនុសាខាសមាគមនារីកម្ពុជាបាននាំយកគ្រឿងឧបភោគ និងថវិកាមួយចំនួនជូនដល់លោកស្រី ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺផងដែរ។
គ្រឿងឧបភោគដែលទទួលបានរួមមាន៖ អង្ករ ០១ប៉ាវ​ ទម្ងន់​ ៥០គីឡូក្រាម,គ្រឿងបរិភោគចំនួន ០១កញ្ចប់(ស្ករស, អំបិល, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូលាងដៃ, ទឹកអាល់កុល, ម៉ាស)៕

អត្ថបទដែលជាប់ទាក់ទង