ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតកីឡាជាតិ លើកទី២ទទួលបានការលើទឹកចិត្តបន្ថែម ពីសំណាក់លោក វង សូត និងអាជ្ញាធរខេត្ត

284

ត្បូងឃ្មុំ ៖ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយ ក្នុងការប្រគួតកីឡាជាតិលើកទី២ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនិតិសប្បទា និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំនេះសំណាល និងផ្តល់ប្រាក់រង្វាន់លើក ទឹកបន្ថែម ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូង នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

មានប្រសាសន៍ទៅកាន់កីឡាករ កីឡាការិនីលោក វង សូត បានលើកឡើងថានេះជាមោទនភាពមួយ សម្រាប់ខេត្ត ត្បូងឃ្មុំដែលទទួលបាន មេដាយមាស ប្រាក់ និងសំរិត ក្នុងការ ប្រគូតកីឡាជាតិលើកទី២នេះ ខណៈលើកទី១ យើងមិនបាន ទទួលមេដាយសូម្បីតែមួយគ្រឿង។ ដូនេះនៅការប្រគួតលើក ក្រោយៗទៀតសង្ឃឹមថា យើងនិងកាន់តែទទួលបានលទ្ធផល ល្អជាងនេះបន្ថែមទៀត។ លទ្ធផលនេះបង្ហាញពីការខិតខំរបស់ លោកគ្រូអ្នកគ្រូ និងក្រុមកីឡាករដែលបានខិតខំប្រេងប្រែង ទាំងអស់គ្នាក្រោមដំបូលសុខសន្តិភាព។
លោក បន្តថា យើងមានសុខសន្តិភាពយើងមាន ពេលមិនថាប្រកបរបររកស៊ីចិញ្ចឹមជីវិត បង្កើនជីវភាពបាន ប្រសើរនោះទេពោលគឺយើងមានពេលធ្វើអ្វីគ្រប់បែបយ៉ាងជាក់ ស្តែងដូចជាការប្រគួតកីឡាជាតិនេះ ជាដើម ដែលប្រទេសយើង បានចាប់ផ្តើមវិញ បន្ទាប់ពីស្រុកទេសមានសុខសន្តិភាពយ៉ាង ពេញលេញ។ ដូចនេះក្នុងយុវជន និងប្រជាពលរដ្ឋសូមចូលរួម រក្សាសុខសន្តិភាពនេះឲ្យបាន ពិសេសយើងត្រូវពង្រឹងលទ្ធិ ប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំថែមទៀត នោះគឺត្រូវទៅចូល រួមបោះឆ្នោតជ្រើរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
បើតាមរបាយការណ៍លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទី អបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខេតត្បូងឃ្មុំ បានដឹកនាំកីឡាចំនួន១០ប្រភេទ ទៅចូលរួមការប្រគួតកីឡាជាតិលើកទី២ ក្នុងនោះទទួលបានមេដាយមាស៦ គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធិ១៣ សរ៉ុបទទួលបាន មេដាយចំនួន២៨គ្រឿង។

ដោយ ៖ មរតក

អត្ថបទដែលជាប់ទាក់ទង