ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ទាហាន ប៉ូលីស​អាយ៉ង​

123

​ ​ភ្នំពេញ​៖​ថ្ងៃមុន​លោក​មេទ័ព​ជើងគោក​កម្ពុ​ជា​ហ៊ុន ម៉ា​ណែ​ត​មានប្រតិកម្ម​ជាខ្លាំង​ក្នុងខណៈ​ដែលមាន​មនុស្ស​មួយក្រុម​ដៀល​ទាហាន​​ប៉ូលីស​កម្ពុជា​ថា​ជា​អាយ៉ង​បន្ទាប់ពី​ក្រសួងការពារជាតិ​កម្ពុ​ជា​ទិញ​រថយន្ដ​កងទ័ព​ពី​ចិន​មក​នោះ ។​
​ ​
​ប្រតិកម្ម​នេះ​ពិតជា​មានន័យ​ពិតមែន​ព្រោះ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​រថយន្ដ​ដែល​បញ្ជា​ទី​ញ​ពី​ស្រុក​ចិន​មក​នោះបាន​ក្លាយជា​វត្ថុ​ដ៏​​មានតម្លៃ​ក្នុងការ​ចល័ត​ទ័ព​ចេញទៅ​ស​ង្ក្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។ អា​ពួក​ស្រឡាញ់​គុក​ចូលចិត្ត​តែ​អង្រួន​ទ្វារ​គុក​លេង​​ហ្នឹង​ហ្នា​គឺ​នៅ​ក្រវែលៗ​តែ​ក្បែរ​ជញ្ជាំង​គុក​ទេ ។​
​ ​
​ការប្រមាថ​កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ​ដែលជា​កម្លាំង​របស់​រដ្ឋា​ភិ​បាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​​នោះ​គឺជា​ការរំលោភ​ធ្ង​តន់​ធ្ង​រណាស់​ដល់​រដ្ឋធម្មនុញ​រស់​ប្រទេស ហើយក៏​ជាការ​ប្រមាថ​ដល់​មហាក្សត្រ​ដែរ ។​ពេលដែល​ប្រជាជន​រងគ្រោះ​​ដោយ​ទឹកជំនន់​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ​ទាំង​ប៉េអឹម ទាហាន ប៉ូលីស​បាន​លះបង់​ពេលវេលា​ជាមួយ​ប្រពន្ធ កូន​ដើម្បី​ចូលរួម​ជួយសង្គ្រោះ​​ដល់​ប្រជាជន ។​នេះហើយ​ឬ​ទាហាន ប៉ូលីស​អាយ៉ង​នោះ ?
​ ​សុំទោស​មិនមែន​រមាស់មាត់​ចង់​លើក​រឿងនេះ​មក​និយាយ​ទេ​តែ​ការលះបង់​ខ្ពស់​បែបនេះ​មិនគួរ​មាន​មនុស្ស​ខួរក្បាល​បង្កង​មក​ជេរ​​ដៀលត្មះ​បែបនេះ​ឡើយ ។​ពួក​អា​ជេរ​គេ​ហ្នឹង​ពេល​ប្រជាជន​រងគ្រោះ​តើ​នៅទីណា​គឺ​ដេក​ឧិ​ប​ពង​យ៉ាង​ត្រជាក់ចិត្ត​ជាមួយ​ស្រីក្មេង ជាមួយ​ប្រពន្ធ​​ឬ នៅឯ​បរទេស​ឯណោះ​មិនបាន​មួយ​ចំណិត​បាតជើង​របស់​ទា​ហាន​អាយ៉ង​ផង​ទេ ។​
​ ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា​រងគ្រោះ​ច្រើនពេក​ហើយ​ព្រោះ​ក្រៅពី​ការពារ​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​ឯង​វិល​មកវិញ​នោះ​​ត្រូវ​ចំណាយ​ពេលវេលា​លាង​សម្អាត​គ្រាប់មីន​ដែល​នៅ​ពាសពេញ​ដី ហើយ​ពេល​ស្រុក​អស់​សង្គ្រាម​ក៏​នៅចាំ​ជួយសង្គ្រោះ​ដល់​ប្រជាជន​ដែល​​រហ​គ្រោះ​ដោយសារ​បាតុភូតធម្មជាតិ​ទៀតផង ។​សូមជួយ​លើកទឹកចិត្ត​ដល់​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ​ផង​ព្រោះ​ពួកគាត់​លះបង់​ច្រើនពេក​​ហើយ​ពួក​អា​ដែង​អស់នេះ ៕

អត្ថបទដែលជាប់ទាក់ទង